Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំង​យោធា​មួក​ខៀវ​កម្ពុជា​រងរបួស ដោយ​ក្រុម​ឧទ្ទាម​នៅ​ប្រទេស​ម៉ាលី​វាយប្រហារ​

spot_img

​ម៉ាលី ៖ ក្រុម​ឧទ្ទាម​នៅ​ប្រទេស​ម៉ាលី បានធ្វើការ​វាយ​ការ​ប្រហារ មក​កម្លាំង​ចម្រុះ​ជាតិ​សាសន៍​របស់​អង្គការសហប្រជាជាតិ បណ្តាល​ឱ្យ​កងកម្លាំង​យោធា​មួក​ខៀវ​កម្ពុជា មួយ​រូប​ត្រូវ​គ្រាប់កាំភ្លើង​រង​របួសស្រាល ហើយ​ក្នុងនោះ ក៏​មាន​កងកម្លាំង​យោធា​មួក​ខៀវ​ប្រទេស​នី​ហ្សេ ចំនួន​ពីរ​រូប​ស្លាប់ នៅនឹងកន្លែង និង​កម្លាំង​យោធា​មួក​ខៀវ​១៥​រូប ផ្សេង​ទៀត​រងរបួស ដោយឡែក​កងកម្លាំង​ម៉ាលី មួយរូប​ស្លាប់ និង​មួយ​រូប​ទៀត​រងរបួស​ផងដែរ​។​

​ការវាយប្រហារ​នេះ បាន​កើ​ក​ឡើង នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នា​វេលា​ម៉ោង​៦​ព្រឹក ម៉ោង​ក្នុង​ប្រទេស​ម៉ាលី ត្រូវ​នឹង​ម៉ោង​១២​ថ្ងៃត្រង់ ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា​។​

​បើ​តាម​ការ​ផ្តល់​ព័ត៌មាន ពី​សំណាក់​កងកម្លាំង​មួក​ខៀវ​កម្ពុជា ប្រចាំ​នៅ​តំបន់​បេសកកម្ម​សាធារណរដ្ឋ​ម៉ាលី បានឲ្យដឹងថា កងកម្លាំង​យោធា​មួក​ខៀវ ប្រចាំ​នៅ​តំបន់​បេសកកម្ម ក្នុង​សាធារណរដ្ឋ​ម៉ាលី ដែល​ហៅ​កាត់​ថា MINUSMA ដែល​បោះ​ជំរុំ​បណ្តោះអាសន្ន នៅ​តំបន់ Indelimane ស្ថិត​ក្នុង​ចម្ងាយ​១១០​គីឡូម៉ែត្រ ពី​តំបន់​Asongo បាន​រង​ការវាយប្រហារ​ពី​សំណាក់​ក្រុម​ឧទ្ទាម​ម៉ាលី​។ កង​យោធា​មួក​ខៀវ ដែល​រងរបួស ក្នុងនោះ​មាន​កម្ពុជា​មួយ​រូប​ដែរ ត្រូវបាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ របស់​របស់​កងកម្លាំង​អាល្លឺម៉ង់ បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​កម្រិត​២ របស់​កង​យោធា​មួក​ខៀវ​ចិន ប្រចាំ​នៅ​ក្នុង​តំបន់​Gao គឺ​លោក​អនុសេនីយ៍ឯក មុំ រិទ្ធី (Mom Rithy) រងរបួស​ដោយ​អំបែង​គ្រាប់​តូចៗ​នៅ​ដៃ និង​ជើង ។ អនុសេនីយ៍ឯក មុំ រិទ្ធី មាន​មុខងារ​ជា​ខ្មាន់កាំភ្លើង នៅក្នុង​កង​ឯកភាព​ក​ម្ទេចគ្រាប់​មិន​ទាន់​ផ្ទុះ លេខ​១២៣ ក្នុង​តំបន់​បេសកកម្ម MINUSMA ប្រទេស​ម៉ាលី​។​

​លោក​អនុសេនីយ៍ឯក មុំ រិទ្ធី ជា​នាយទាហាន ក្នុង​កងឯកភាព​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព កើត​នៅ​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​១៩៨២ ។ ស្រុកកំណើត​ផ្ទះ​ស្លា ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ និង​មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​ស្លា ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×