Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រុស្សី នឹង​ត្រៀមខ្លួន​ជានិច្ច ធ្វើ​កិច្ចសហប្រតិបត្តិការ ជួសជុល និង​ធ្វើឲ្យ​ទំនើបកម្ម​អាវុធយុទ្ធភណ្ឌ និង​គ្រឿង​បច្ចេកទេស​យោធា របស់​កង​យោធពលខេមរភូមិន្ទ​

spot_img

​ភ្នំពេញ ​៖ ក្រសួង​ការពារជាតិ នៅ​ថ្ងៃ​ទី​១ ខែកញ្ញា​នេះ បាន​ផ្សព្វផ្សាយ​ថា ក្នុងអំឡុង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​សហព័ន្ធ​រុស្សី​កាលពីពេល​ថ្មីៗ​នេះ គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​កម្ពុជា​ដែល​ដឹកនាំ​ដោយ លោកនាយ​ឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួង​ការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ រួម​ជាមួយ​នាយទាហាន​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត បាន​អញ្ជើញ​ទៅ​ចូលរួម​ទស្សនា​វេទិកា​ពិព័រណ៍​បច្ចេកទេស​យោធា អន្តរជាតិ​(Army 2018) នៅ​ទីក្រុង​ម៉ូស្គូ សហព័ន្ធ​រុស្សី និង​ពិធី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហព័ន្ធ​រុស្សី ស្ដីពី​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព​ទាំង​២ កម្ពុជា​-​រុស្សី​ទៀតផង​។​

​គណៈប្រតិភូ​ដែល​ដឹកនាំ​ដោយ លោកនាយ​ឧត្តមសេនីយ៍ នាង ផាត ដោយ​មាន​វត្តមាន​របស់ ឯកអគ្គរាជទូត​កម្ពុ​ជា​ប្រចាំ​នៅ​សហ​ព័ន្ធរុស្ស៊ី​ផងដែរ បាន​ចុះហត្ថលេខា​ជាមួយ​សម​ភាគី​រុស្ស៊ី ដែល​ដឹកនាំ​ដោយ លោក នាយ​ឧត្តមសេនីយ៍ A.FOMIN អនុ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុស្ស៊ី លើ​កិច្ចព្រមព្រៀង​រវាង រាជរដ្ឋាភិបាល​កម្ពុជា និង​រាជរដ្ឋាភិបាល​សហព័ន្ធ​រុស្សី ស្ដីពី​កិច្ចសហប្រតិបត្តិការ​យោធា​។ លោក នាយ​ឧត្តមសេនីយ៍ A.FOMIN បាន​ថ្លែងថា​៖ ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ គឺជា​ការ​បើក​ឡើង​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​យោធា ដែល​យើង​ធ្លាប់​មាន​ប្រពៃណី​ទំនាក់ទំនង​តាំងពី​យូរយារ​ណាស់​មកហើយ រវាង​កម្ពុជា និង​រុស្សី​។ ហើយ​នេះ​ជា​គ្រឹះ​ដែល​ធ្វើឲ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត រវាង​ប្រទេស​ទាំង​ពីរ ដែល​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​តាំងពី​ឆ្នាំ​១៩៥៦​​មកម្ល៉េះ យើង​ត្រូវ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​នេះ​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​។ កន្លង​មក​សហព័ន្ធរុស្ស៊ី​បាន​ជួយ​បណ្ដុះ​បណ្ដាល​​នាយទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ បាន​សរុប​ចំនួន​១.៤០០​នាក់ ហើយ​បច្ចុប្បន្ន​នេះ​មាន​កងយោធពល​ខេមរភូមិន្ទ​ចំនួន​២៨៩​នាក់​ទៀត កំពុង​សិក្សា​នៅក្នុង​ប្រទេស​រុស្ស៊ី​។ លោកនាយ​ឧត្តមសេនីយ៍ A.FOMIN បាន​ថ្លែងបន្តថា​៖ រុស្សី​មានបំណង​ចង់​ផ្លាស់ប្ដូរ​បទពិសោធន៍​ជាមួយនឹង​កម្ពុជា ក្នុង​វិស័យ​ដោះមីន ដូច្នេះ​រុស្ស៊ី នឹង​អញ្ជើញ​អ្នកជំនាញ​ដោះមីន នៃ​កងយោធពល​ខេមរភូមិន្ទ មក​សិក្សា​មុខវិជ្ជា​ដោះមីន​នៅ​រុស្ស៊ី​។ ប្រទស​រុស្សី នឹង​ត្រៀមខ្លួន​ជានិច្ច​ធ្វើ​កិច្ចសហប្រតិបត្តិការ ក្នុង​ការជួសជុល និង​ធ្វើឲ្យ​ទំនើបកម្ម​អាវុធយុទ្ធភណ្ឌ និង​គ្រឿង​បច្ចេកទេស​យោធា របស់​កង​យោធពលខេមរភូមិន្ទ​ផងដែរ ។​

​ក្នុង​ថ្ងៃ​ចាប់ផ្តើម​ពិធី លោក ប្រធានាធិបតី​សហព័ន្ធ​រុស្សី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ផ្ញើ​សារ​តាម​កញ្ចក់​ទូ​រ​ទស្សន៏៍​ដើម្បី​អបអរសាទរ​ក្នុង​ដំណើរ​ការ​បើក​កម្មវិធី ដែល​ក្នុងនោះ លោក ប្រធានាធិបតី បានបញ្ជាក់​ថា​៖ ព្រឹត្តិការណ៏​ពិព័រណ៍ប​ច្ចេក​ទេស​យោធា​អន្តរជាតិ​(Army 2018)​នេះ​គឺ ជា​ការសំដែង​នូវ​ទំនុកចិត្ត​គ្នា​រវាង​សម​ភាគី​រុស្សី​ទាំងអស់​នៅលើ​ពិភពលោក​។​

បន្ទាប់មក លោក YURI BORISOV ឧបនាយក​រដ្ឋមន្ត្រី​រុស្សី បាន​អញ្ជើញ​ឡើង​ថ្លែង​បើក​ព្រឹត្តិការណ៍ ដោយ​បាន​សង្កត់ធ្ងន់ថា​៖ នេះ​ជា​ឆ្នាំ​ទី​៤ នៃ​ការរៀបចំ​ពិព័រណ៍​បច្ចេកទេស​យោធា​អន្តរជាតិ ដែល​ជា​ការចាប់ផ្តើម​នៃ​របត់​ថ្មី​មួយទៀត នៅក្នុង​បច្ចេកទេស​យោធា​របស់​យើង​ជាមួយ​ពិភពលោក​។ នៅ​ក្នុង​ការ​ថ្លែង​បើក ព្រឹត្តិការណ៍​នេះ​ផងដែរ លោកនាយ​ឧត្តមសេនីយ៍ សៀ​ហ្គេ សូ​ហ្គូ រដ្ឋមន្ត្រីក្រសួង​ការ​ពារ​ប្រទេស​រុស្ស៊ី បាន​សង្កត់ធ្ងន់ថា​៖ នេះ​ជា​ការផ្លាស់ប្ដូរ​បទពិសោធ​ន៍​ក្នុង​វិស័យ​បច្ចេកទេស​យោធា​រវាង​អ្នកឯកទេស​រុស្សី និង​អ្នក​ឯក​ទេស​នៃ​ប្រទេស​ផ្សេងៗ ហើយក៏​ជា​ការធានា​សន្តិសុខ​សុវត្ថិភាព​ក្នុង​តំបន់ និង​នៅក្នុង​ពិភពលោក​ផង​ដែរ​។ បន្ទាប់​មក​គណៈ​ប្រតិភូ ក៏​បាន​ទៅ​ទស្សនា​សមយុទ្ធ ដែល​ជា​បទពិសោធន៍រ​បស់​កងទ័ព​រុស្សី ធ្លាប់បាន​អនុវត្ត​នា​ពេល​កន្លង​មក​ទប់ទល់​នឹង​ក្រុម​ភេរវកម្ម​ISIS នៅក្នុង​ប្រទេស​ស៊ី​រី​ទៀតផង​។ គណៈប្រតិភូ​ក៏​បាន​អញ្ជើញ​ទៅ​ទស្សនា​អាវុធ​ធុន​ធ្ងន់​,​ធុន​ស្រាល​,​សម្ភារ​សឹក​ជា​ជ័យ​ភណ្ឌ​ដែល​កងទ័ព​រុស្ស៊ី​ដណ្ដើមបាន និង​រឹបអូស​បាន​ពី​ក្រុម​អាយ​ស៊ី​ស នៅក្នុង​ប្រទេស​ស៊ី​រី​។ ព្រមទាំង​បាន​ទស្សនា​ការតាំង​សព្វាវុធ និង​គ្រឿង​បច្ចេក​ទេស និង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​របស់​រុស្សី​។

គួរបញ្ជាក់​ថា ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​បច្ចេកទេស​យោធា​អន្តរជាតិ​(Army2018) នៅ​ទីក្រុង​ម៉ូស្គូ សហព័ន្ធ​រុស្សី​មាន​សហគ្រាស និង​
​ក្រុមហ៊ុន​របស់​រុស្ស៊ី និង​បរទេស​ប្រមាណ​១.៤០០​ក្រុមហ៊ុន ដែល​ចូលរួម​ដាក់ តាំងពិព័រណ៍​ផលិតផល​យោធា​របស់​ខ្លួន និង​មាន​តំណាង​​មក​ពី​១១៨ ប្រទេស​ចូលរួម​ក្នុង​ពិព័រណ៍ ចំណែក​អ្នកទស្សនា​មាន​ប្រមាណ​1១​លាន​នាក់​៕ ​ដោយ ​៖​ កូឡាប

 

 

MOSCOW REGION, RUSSIA AUGUST 21, 2018: A 9M337 Sosna-R anti-aircraft missile system on display at the Army 2018 International Military and Technical Forum, in Patriot Park. Mikhail Tereshchenko/TASS (Photo by Mikhail TereshchenkoTASS via Getty Images)

 

MOSCOW REGION, RUSSIA AUGUST 21, 2018: A Mil Mi-28NE attack helicopter on display at the Army 2018 International Military and Technical Forum, in Patriot Park. Mikhail Tereshchenko/TASS (Photo by Mikhail TereshchenkoTASS via Getty Images)
spot_img
×