Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​អ្នកបើកបរ ពេល​រថយន្ត​ធុន​ធំ​បុក​ពីក្រោយ​រថយន្ត​សាំ​យ៉ុង បណ្តាល​ឲ្យ​ជ្រុល​ទៅ​បុក​ដើមឈើ

spot_img

​ខេត្ត​កំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត​២​គ្រឿងញៀន ធ្វើដំណើរ​ស្រប​ទិស​គ្នា ហើយ​រថយន្ត​ធុន​ធំ​១​គ្រឿង​បាន​បុក​ពីក្រោយ​រថយន្ត​សាំ​យ៉ុង ធ្វើឲ្យ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ដើមឈើ​នៅ​ជិត​ផ្លូវ បណ្តាល​ឲ្យ​អ្នកបើកបរ​ស្លាប់​នៅ​កន្លែងកើតហេតុ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ ត្រង់ចំណុច គីឡូម៉ែត្រ លេខ ១០៤-១០៥ នៅលើ​ផ្លូវជាតិ​លេខ ៤ ស្ពាន​រ៉ោងរ៉ាង ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៨​។​

​នគរបាល បានឲ្យដឹងថា អ្នកបើកបរ​រថយន្ដ Samyung ស្លាក​លេខ ព្រះសីហនុ 2A-5897 ដែល​ស្លាប់​ឈ្មោះ នូ សេ​ថារ​ត្ន័ ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ រស់នៅ​ភូមិ ស្ទឹង​សំរោង ឃុំ អូរ​បាក់រទេះ ស្រុក កំពង់​សិលា ខេត្ត​ព្រះសីហនុ ចំណែក​រថយន្ត​បង្ក ពាក់​ស្លាក​លេខ ភ្នំពេញ 3B-5444 អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេចខ្លួន​) បើកបរ​ពី​ទិសខាងកើត​ទៅ​លិច ក្នុង​ទិសដៅ​ស្របគ្នា បាន​បុក​ចំ​ពីក្រោយ​រថយន្ដ Samyung បណ្តាលឲ្យ​រថយន្ដ​ខ្ទាត​ទៅ​បុក​គល់ឈើ នៅ​ចិញ្ចើមផ្លូវ (​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​)​។

​ក្រោយ​ហេតុការណ៍ ជំនាញ​ចរាចរណ៍​បាន​ស្ទួច​យក​មធ្យោបាយ​បង្ក​​មក​រក្សាទុក​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​ស្រាវជ្រាវ និង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×