Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លួន​ប្រព្រឹត្ត​ខុស​មិន​ទទួល​! តែ​បែរជា​អាង​សាក់ កាំបិត បង្ក​ហិង្សា​យ៉ាង​សាហាវ មានអី ទីបំផុត ត្រូវ​ជនរងគ្រោះ​ចាក់​សម្លាប់​ក្រោម​ផ្លែកាំបិត​របស់ខ្លួន (​វីដេអូ​)

spot_img

​ហេតុការណ៍​ដ៏​សាហាវ​មួយ ដែល​បាន​កើតឡើង​នៅលើ​ដងផ្លូវ​មួយកន្លែង នៅក្នុង​ទីក្រុង Kunshan ខេត្ត Jiangsu បាន​ក្លាយជា​រឿងរ៉ាវ​ដ៏​ធំ​បំផុត​មួយ នៅលើ​ប្រព័ន្ធ​ផ្សាយ​សង្គម​របស់​ចិន នៅ​សប្តាហ៍​នេះ បន្ទាប់ពី​អ្នកបើកបរ​បង្ក​ដែល​លេង​សាក់​ពេញ​ខ្លួន ត្រូវ​ជនរងគ្រោះ​តបត​ចាក់​ឲ្យ​ស្លាប់​នៅនឹងកន្លែង​ដោយ​កាំបិត​របស់គាត់​វិញ ។​

​ហេតុការណ៍​ដ៏​រន្ធត់​នេះ បានកើត​ឡើង​នៅ​ផ្លូវ​ប្រសព្វ​មួយ នា​វេលា​ម៉ោង​ប្រហែល ៩ និង ៣៧ យប់​ថ្ងៃ​ចន្ទ ។ វីដេអូ​ពី​កាមេរ៉ា​ឃ្លាំមើល បានបង្ហាញ​បុរស​អ្នកបើកបរ​រថយន្ត BMW បាន​ព្យាយាម​បើក​ចូល​ផ្លូវ​កង់ ដើម្បី​ទៅ​គៀក​ភ្លើង​សញ្ញា​ចរាចរណ៍​ក្រហម ដោយបាន​បុក​ទង្គិច​នឹង​អ្នកជិះ​កង់​ម្នាក់ ដែល​គាត់​ពុំ​ព្រម​បើកផ្លូវ​ឲ្យ ។​

​ភ្លាមៗ​នោះ អ្នកដំណើរ​២​នាក់ (​ម្នាក់​ប្រុស និង​ម្នាក់ទៀត​ជា​ស្ត្រី​) បាន​ចុះ​ចេញពី​រថយន្ត និង​ចូលទៅ​សម្របសម្រួល​អ្នកជិះ​កង់​ម្នាក់​ឈ្មោះ Yu អាយុ ៤១ ឆ្នាំ ។ នៅពេលនោះ ស្ត្រី​ម្នាក់​បាន​ជួយ​នាំយក​កង់​របស់គាត់​ទៅ​លើ​ចិញ្ចើមផ្លូវ និង​បន្ទាប់​ចរចា​គ្នា​មួយសន្ទុះ អ្នក​ទាំងពីរ​ក៏បាន​វិល​ត្រឡប់មក​រថយន្ត​វិញ ។

​ទោះយ៉ាងណា បន្ទាប់ពីនោះ អ្នកបើកបរ​ចិត្តខ្លាំង​ខ្លួន​ពោរពេញ​ដោយ​សាក់ ឈ្មោះ Liu អាយុ ៣៦ ឆ្នាំ បាន​ចុះ​ពី​រថយន្ត​ម្តងវិញ និង​ដើរ​សំដៅ​កាន់ Yu ។ ហើយ​ទោះបី​អ្នកដំណើរ​ប្រុស​ម្នាក់ បាន​ព្យាយាម​ទាញ​គាត់​វិលត្រឡប់​មកវិញ​យ៉ាងណាក៏ដោយ ក៏ Liu បន្ត​ព្យាយាម​វាយប្រហារ Yu ។ ទីបំផុត Liu បាន​វិល​មក​រថយន្ត​របស់គាត់ និង​រត់​ត្រឡប់​ទៅវិញ​យ៉ាង​លឿន ជាមួយ​កាំបិត​ដ៏​មុត​ស្រួច ចាក់​ប្រហារ​មកលើ Yu សាហាវ​តែម្តង ។​

​ប៉ុន្តែ នៅ​ចំណុច​មួយ​នោះ Liu ស្រាប់តែ​របូត​កាំបិត​ខ្ទា​ច​ទៅលើ​ថ្នល់ ជា​ឱកាស​ធ្វើ​ឲ្យ Yu ស្ទុះ​ទៅគ្រប់​គ្រង​ចាប់​ច្បាម​កាំបិត និង​ចាក់ Liu ១​កាំបិត​ឲ្យ​ដេក​ទៅនឹង​ដី​មួយ​រំពេច ។ ខណៈ Liu ព្យាយាម​ក្រោក​ឡើង Yu ក៏បាន​បន្ត​ចាក់ និង​ធ្វើ​ឲ្យ​អ្នកបើកបរ​បង្ក​រូបនេះ​រត់ចេញ​ទាំង​ឈឺ​ចុកចាប់​បំផុត ក្នុង​បំណង​ចូល​រថយន្ត ប៉ុន្តែ ត្រូវ Yu ពុំ​ទុក​ឱកាស​ឲ្យ និង​បន្ត​ដេញតាម​ចាក់​រហូត​ស្លាប់​តែម្តង ។​

Yu ត្រូវបាន​ប៉ូលីស​ចាប់ឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ករណីនេះ​ជា​ក្រោយ ៕ ឧ​ត្ត​ម (shanghaiist)

spot_img
×