Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​អន្តោប្រវេសន៍ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១៧​នាក់ ធ្វើ​ការខុសច្បាប់ និង​គ្មាន​ឯកសារ ស្នាក់​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ ៖ នគរបាល​អន្តោប្រវេសន៍ បាន​ចុះ​ពិនិត្យ​រកឃើញ​មាន ជនជាតិ​វៀតណាម សរុប​ចំនួន​១៧​នាក់ (​ស្រី​៦​នាក់​) ដែល​បាន​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ និង​ស្នាក់នៅ​ដោយ​ខុសច្បាប់ ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់​។​

​នគរបាល​ជំនាញ បានឲ្យដឹងថា នៅ​ថ្ងៃ​សៅរ៍ ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ឌី គឹម​ហេង ជា​នាយរង​ការិយាល័យ បាន​ចុះ​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​សែន​សុខ មាន​ការដឹកនាំ​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក លឹម ស៊ា​ង​ហៃ ក្រឡាបញ្ជី ចុះ​ត្រួតពិនិត្យ ជនជាតិ​វៀតណាម ដែល​ឆ្លង​ដែន និង​ធ្វើ​ការខុសច្បាប់ ស្ថិតនៅ ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×