Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៨​ខែ​ឆ្នាំ​២០១៨ គ្រឹះស្ថាន​អង្គរ ទទួលបាន​ចំណូល​៧៨​លាន​ដុល្លារ ពី​ការលក់​ប័ណ្ណ​ឲ្យ​ភ្ញៀវទេសចរ ចូល​ទស្សនា​រមណីដ្ឋាន​អង្គរ​

spot_img

​ភ្នំពេញ ​៖ របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ នៅ​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា​នេះ​បានបញ្ជាក់​ថា រយៈពេល​៨​ខែ ឆ្នាំ​២០១៨ មាន​ភ្ញៀវទេសចរ​ចំនួន ១.៧៤៤.៧០៤​នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីដ្ឋាន​អង្គរ កើនឡើង​៨,៤៩​ភាគរយ​បើ​ធៀប នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ហើយ​ទទួលបាន​ចំណូល​ចំនួន ៧៨.៧៧៨.២០៨​ដុល្លារ កើនឡើង​១៣,៧៩​ភាគរយ​។​

​របាយការណ៍​ដដែល បានបញ្ជាក់​ថា សម្រាប់​តែ​សីហា​ឆ្នាំនេះ មាន​ភ្ញៀវទេសចរ​ជាង​២០១.៨៦៥​នាក់ ទិញ​ប័ណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ ទទួលបាន​ចំណូល​ជាង​៩.១១៣.៣៤០​ដុល្លារ និង​បាន​បរិច្ចាគ​ចំនួន​ជាង​៤​សែន​ដុល្លារ ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ហើយ​បើ​ក្នុង​រយៈ​៨​ខែ​ដើមឆ្នាំ​នេះ​វិញ បរិច្ចាគ ប្រមាណ​ជាង​៣,៤​លាន​ដុល្លារ ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×