Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​ថ្មី​របស់​ស៊ីម​បា​វ៉េ ថា នឹង​ភ្ជាប់​ទំនាក់ទំនង​ប្រទេស​ជាមួយ​ពិភពលោក​សារជាថ្មី និង​ស្ថារ​សេដ្ឋកិច្ច​ឲ្យ​រស់​ឡើង​វិញ​

spot_img

ប្រធា​ធា​ធិបតី​ថ្មី​របស់​ប្រទេស​ស៊ីម​បា​វ៉េ គឺ​លោក អេ​មឺសា​ន់ មេច​ហ្គា​វ៉ា (Emerson Mnangagwa) ប្តេជ្ញា​ថា​នឹង​ភ្ជាប់​ទំនាក់ទំនង​របស់​ប្រទេស​ទៅកាន់​ពិភពលោក​សារជាថ្មី និង​ស្ថារ​សេដ្ឋកិច្ច​ប្រទេស​ឲ្យ​រស់​ឡើង​វិញ​។​

​នៅក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង លោក​បាន​ថ្លែង​ឲ្យ​អ្នកវិនិយោគទុ​នប្រទេស​មាន​ការទុកចិត្ត ដើម្បី​ទាក់ទាញរ​ក​មូលិនិធិ​ដែល​ប្រទេស​នេះ​ត្រូវ​ការខ្លាំង​បំផុត ដើម្បី​ធ្វើឲ្យ​សេដ្ឋកិច្ច​ប្រទេស​ដែល​កំពុងដុន​ដាប​ខ្លាំង​រស់​ឡើងវិញ​។

​លោក​ក៏​បាន​កោតសរសើ​រ​ចំពោះ​អតីត​ប្រធានាធិបតី មូ​ហ្គា​បេផង​ដែរ និង​បាន​ហៅ​លោកមូ​ហ្គា​បេថា ជា​បិតា​ស្ថាបនិក​របស់​ប្រទេស​ស៊ីម​បា​វ៉េ​។​

​ថ្លែង​ទៅ​កាន់​មនុស្ស​មនុស្ស​ជាង ៦០.០០០​នាក់​នៅ​ពហុ​គី​ឡាដ្ឋាន​ជាតិ​ស្ថិត​ក្នុង​រដ្ឋធានី Harare មេដឹកនាំ​ស៊ីម​បា​វ៉េ​ថ្មី រូបនោះ​បាន​ថ្លែងថា “​ប្រទេស​ស៊ីម​បា​វ៉េ​ឥឡូវនេះ ត្រៀម​ខ្លួន​រួចរាល់ និង​មាន​ឆន្ទៈ​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​សារ​ជា​ថ្មី​ទៅ​កាន់​គ្រប់​ប្រជាជាតិ​ទាំងអស់​ក្នុង​ពិភពលោក​”​។​

​លោក​ថ្លែង​បន្តទៀតថា “​មាន​ជំរើស​ជាច្រើន​នឹង​ត្រូវ​ធ្វើ​ការជ្រើសរើស​ដើម្បី​ទាក់ទាញ​វិនិយោគទុន​បរទេស​ដើម្បី​ដោះស្រាយ​បញ្ហា​អត្រា​អត់​ការងារ​ធ្វើ​ខ្ពស់​នៅក្នុង​ប្រទេស ខណៈ​ដែល​ត្រូវ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​”​។​

​លោក Emerson Mnangagwa ទើបតែ​ត្រឡប់មក​ពី​ប្រទេសក្រៅ​កាលពីដើម​សប្តាហ៍​នេះ ដើម្បី​មក​ដឹកនាំ​ប្រទេស ក្រោយ​ពេល​លោក មូ​ហ្គា​បេ បាន​ចុះចេញ​ពី​តំណែង​ដោយ​សន្តិវិធី​។ លោក Emerson Mnangagwa ត្រូវបាន​លោក មូ​ហ្គា​បេ បណ្តេញចេញ​ពី​តំណែង​កាលពីដើម​ខែ ហើយ​ការបណ្តេញចេញ​នេះ ត្រូវបាន​គេ​មើលឃើញថា ជា​ការប៉ុនប៉ង​រៀបចំ​ប្រពន្ធ​របស់​ខ្លួន​ឲ្យ​ឡើង​ស្នង​តំណែង​ជំនួស​។​

​ប៉ុន្តែ​ការបណ្តេញ​អតីត​អនុ​ប្រធានាធិបតី​ចេញ ធ្វើឲ្យ​មាន​ការអន្តរាគម​ន៍​ពី​ក្រុម​យោធា ហើយ​គណប្ស​កាន់​អំណាច​បាន​ដាក់​សម្ពាធ​ឲ្យ​លោក មូ​ហ្គា​បេ​ចុះចេញ​ពី​តំណែង​៕ សុភ័ក្ត្រ​

 

spot_img
×