Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្នើ​ដល់ ប្រជាពលរដ្ឋ ក្នុង​ខេត្ត​ព្រៃវែង ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ទឹកជំនន់​កំពុង​កើនឡើង​

spot_img

​លោក​ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី​១ កញ្ញា​នេះ បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​ព្រៃវែង និង​សាធារណជន​ទាំងអស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ទឹកជំនន់​កំពុង​កើនឡើង ដល់​កម្រិត​កម្ពស់​ដែល​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​ទ្រព្យសម្បត្តិ ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ និង​មាត់​ព្រែក​។​

លោក​អភិបាលខេត្ត បាន​ថ្លែងថា “​ខ្ញុំ សំណូមពរ ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច កម្លាំង​គ្រប់​ផ្នែក​ទាំងអស់​ក្នុង​មូលដ្ឋាន ត្រូវ​យកចិត្ត​ទុក​ដាក់ និង​អស់​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដោយ​ចាត់​កម្លាំង​សរុប និង​មធ្យោបាយ អន្តរាគ​មន៌ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​”​។​

សូមបញ្ជាក់​ថា​គិត​ត្រឹម​ថ្ងៃ​នេះ ទឹក​ទន្លេមេគង្គ​-​អ្នក​លឿង មាន​កម្ពស់​៧,៤៨​ម៉ែត្រ ខណ​:​កម្រិត​ប្រកាសអាសន្ន ៧,៥០​ម៉ែត្រ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់ សម្រាប់​ថ្ងៃ​ទី ១ ខែ​កញ្ញា ឆ្នាំ ២០១៨ ៖​

  

 

spot_img
×