Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​លែង​ជឿ​លើ​ប៉ូលិស ហ្វូង​មនុស្ស​នៅ Mexico បាន​ដុត​ជនសង្ស័យ​ចាប់ជំរិត​ក្មេង ដុត​សម្លាប់​ទាំង​រស់​

spot_img

​ទោះបីជា​ពុំទាន់​មាន​លទ្ធផល​ស៊ើបអង្កេត​ចោទប្រកាន់​ថា​បុរស​២​នាក់​នោះ បាន​ចាប់ជំរិត​ក្មេង​ក្តី តែ​ហ្វូងមនុស្ស​ដែល​កំពុង​ផ្ទុះ​កំហឹង​បាន​ធ្វើ​ការវាយដំ និង​ដុត​សម្លាប់​ទាំង​រស់ ។​

​ហ្វូង​មនុស្ស​កុះករ ចោមរោម​ក្នុង​ស្នងការដ្ឋាន​ប៉ូលិស ដែល​ឃុំខ្លួន​ជនសង្ស័យ​ចាប់ជំរិត​ក្មេង​កាលពី​ថ្ងៃ​ទី ២៩ ខែ​សីហា ។​

​តាម Reuters ហ្វូង​មនុស្ស​ដែល​ផ្ទុក​ពេញ​ដោយ​កំហឹង នៅ​ប្រជុំជន Vicente Proquron រដ្ឋ Puebla តំបន់​ភាគ​កណ្តាល Mexico នៅ​ថ្ងៃ​ទី ២៩ ខែ​សីហា កន្លងមកនេះ បាន​ដុត​សម្លាប់​បុរស​២​នាក់ ទាំង​រស់ ព្រោះ​ពួកគេ​ជឿថា វា​បាន​ចាប់ជំរិត​ក្មេងៗ ។​

​ជនសង្ស័យ ២​រូប ម្នាក់ ២១​ឆ្នាំ និង ៥៣​ឆ្នាំ ត្រូវបាន​ឃុំខ្លួន​នៅ​ស្នងការ​ប៉ូលិស​ក្រោយ​ការចោទប្រកាន់ តែ​ហ្វូងមនុស្ស​កុះករ​បាន​អូសទាញ​ពួកគេ​យក​ចេញពី​កន្លែង​ឃុំខ្លួន វាយដំ ហើយ​ដុត​សម្លាប់​តែម្តង ។ សមត្ថកិច្ច​មូលដ្ឋាន​ឲ្យដឹងថា មាន​មនុស្ស​ប្រមាណ ១៥០​នាក់ បាន​សម្រុកចូល​វាយ​បំបែក​ទ្វារ រួច​អូស​អ្នក​ទាំងនោះ​ចេញ​មក​វាយដំ រួច​ចាក់​សាំង​ដុត​តែម្តង ។​

​ការិយាល័យ​អយ្យការ​រដ្ឋ សង្កត់ធ្ងន់​ថា អ្នក​ទាំង​២​នោះ ពុំ​ទាន់​សារភាព​ពី​កំហុស​អ្វី​ទាំងអស់ ហេតុនេះ​គេ​នឹង​ធ្វើ​ការស៊ើបអង្កេត​ករណី​វាយដំ និត​ដុត​សម្លាប់នុ​ស្ស​នេះ ! ។ ចំណែក​សាច់ញាតិ​របស់​អ្នក​ទាំង​២​នោះ និយាយថា ពួកគេ​ជា​កសិករ មក​ពី​ទីប្រជុំជន​ដើម្បី​ទិញ​សម្ភារៈ ។​

​ស្ថានភាព​ឧក្រិដ្ឋកម្ម​លើ​រឿង​ពុំ​ឈប់ឈរ គួបផ្សំ​នឹង​ការ​អស់សង្ឃឹម​ជាមួយ​កងកម្លាំង​ប៉ូលិស Mexico គឺជា​មូលហេតុ នាំឲ្យ​មាន​ព្រឹត្តិការណ៍ “​កាត់ទោស​ផ្ទាល់​” ដូច​មាន​ករណី​នេះ​ជា​ឧ​ហ​រណ៍​ស្រាប់ ៕ ចន្ទ្រា​

spot_img
×