Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កាល​នៅ​ក្មេង​វ័យ ពួក​ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី ៤ ឥឡូវ ៨៤ ហើយ ស្រាប់តែ​ចង់​រៀន​បន្ត​… (វីដេអូ)

spot_img

​ស្ត្រី​វ័យ​ចំណាស់ Kaysorn Sukserm នៅ​ជនបទ​ខេត្ត Yasothon កំពុង​ត្រូវបាន​ពលរដ្ឋ​ថៃ លើក​ពី​គំរូ​នៃ​ការស្វែងរក​… “​អក្សរ​” ។​

​តាម Coconut លោកយាយ Kaysorn ក្លាយជា “​ជន​ល្ប​” ព្រោះតែ​គ្រូបង្រៀន​ម្នាក់ នៅ​សាលា Kum Keun Kaew បង្ហោះ​ផ្សាយ​ខ្សែ​វីដេអូ​មួយ​ដែល​គាត់​បាន​លប​ថត ក្រោយ​ពេល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​៦ លោកយាយ​បាន​ធាក់​កង់​វិលត្រឡប់​ទៅ​ផ្ទះ ដោយ​ស្លៀកពាក់​ឯកសណ្ឋាន​ជា​សិស្ស ។​

​លោកយាយ Kaysorn ស្លៀកពាក់​ឯកសណ្ឋាន​សិស្ស​ពេល​ប្រឡង​បញ្ចប់​ថ្នាក់​ទី ៦ កាលពី​ថ្ងៃ​ទី ៦ ខែ​សីហា ។​

​លោកយាយ​សិស្ស​ទី ៦ រូបនេះ បាន​ថ្លៃ​ក្នុង​វីដេអូ​ថា ៖ ជំនាន់​ខ្ញុំ​នៅ​ក្មេង សមត្ថភាព​ខ្ពស់​ពេលនោះ​គឺ​ថ្នាក់​ទី ៤ ហេតុ​នេះ​ខ្ញុំ​ពុំ​មាន​ឱកាស​បាន​រៀនសូត្រ​ខ្ពស់​ទេ ។​

​យ៉ាងនេះក្តី ទោះបី​មាន​គម្លាត​អាយុ​គ្រា​សិស្ស​ដទៃទៀត មាន​វ័យ​ជា​ចៅ ឬ​ចៅទួត​ក្តី​ក៏​គាត់​មាន “​ពួកម៉ាក​” ជាច្រើន​ក្នុង​ថ្នាក់ ។​

​ពេល​លោកគ្រូ​សួរថា ហេតុអ្វី​បានជា​កូនចៅ​មិន​ចូល​មក​សាលា​? លោកយាយ​ឆ្លើយ ៖ មិន​ថ្វី​ទេ ! ពួក​គេ​រវល់​ធ្វើ​ការ ហើយ​ខ្ញុំ​ពុំ​ចង់​រំខាន​ឡើយ​! ។​

​លោកគ្រូ​ម្នាក់​នេះ​បាន​បង្ហោះ​វីដេអូ ហើយ​សរសេរថា ៖ “​ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំងណាស់ ហើយ​ក៏​ងឿងឆ្ងន់​ជា​ពន់ពេក ព្រោះ​វ័យ​អញ្ចឹង​ហើយ​នៅ​ចង់​រៀន​បង្កើន​ចំណេះដឹង ។ ពិតជា​ទង្វើ​មួយ​បង្ហាញឲ្យឃើញ​ពី​ទស្សនៈ​ខុសឆ្គង​អំពី​វ័យ​សិក្សា​របស់​វិស័យ​អប់រំ ។​

​គាត់​ពុំ​បាន​ខ្មាសអៀន​បន្តិច​ណា​សោះ នៅពេល​រៀនសូត្រ​ប្រចាំ​ថ្ងៃ​ជាមួយ​សិស្ស​ដែល​មាន​អាយុ​ត្រឹម​ចៅ ឬ​ចៅទួត​របស់គាត់ ។​

“​ប្រិយមិត្ត​យល់​យ៉ាងណាដែរ​!?” ៕ ចន្ទ្រា​

spot_img
×