Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី ព្រោះ​ងាយ​នឹង​បង្ក​ទំនាស់​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ ស្ថិរភាព តែ​គួរ​គ្រប់គ្រង​ឲ្យបាន​ត្រឹមត្រូវ ។ មនោសញ្ចេតនា មិន​ត្រូវ​ប្រើ​សម្តី​ធ្ងន់​ចំពោះ​គូស្នេហ៍ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ នឹងនរ តែ​ត្រូវ​សម្រួល​ផ្លូវចិត្ត​កុំ​ឲ្យ​រង​ឥទ្ធិពល​ដោយ​កត្តា​ខាងក្រៅ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល តែ​ក៏​ត្រូវ​ចំណាយ​ច្រើន ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ខាល ៖ ការងារ មានរឿង​ប្រែប្រួល​ច្រើន ។ លុយកាក់ រីកចម្រើន មិន​បារម្ភ​ពី​ការខ្វះខាត ។ មនោសញ្ចេតនា កុំឲ្យ​រឿង​ខាងក្រៅ​ឥទ្ធិពល​ដល់ម​នោ​សញ្ចេ​ត​នា ។​

​ឆ្នាំ​ថោះ ៖ ការងារ មិន​ត្រូវ​ប្រញាប់ប្រញាល់ អន្ទះសារ​ក្នុង​ការងារ គួរ​ធ្វើ​សន្សឹមៗ​ទើប​មិន​ជួប​រឿង​ថ្លោះ​ធ្លោយ​។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​រោង ៖ ការងារ ជួប​ឱកាសល្អៗ​ច្រើន ត្រូវ​ចាប់​យក​ឲ្យទាន់ពេល ។ លុយកាក់ គួរ​ថ្លឹងថ្លែង​ឲ្យ​ល្អិតល្អន់​មុន​នឹង​សម្រេច​បញ្ចេញ​ប្រាក់​វិនិយោគ ។ មនោសញ្ចេតនា ត្រូវ​មាន​ការចែករំលែក​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មិន​ត្រូវ​ឲ្យ​រឿង​ផ្ទាល់​ខ្លួន​ជះ​ឥទ្ធិពល​មិនល្អ​ដល់​ការងារ ។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា ត្រូវ​ចេះ​សង្កត់​ចិត្ត កុំ​សម្តែង​ភាព​ឆេវឆាវ ។​

​ឆ្នាំ​មមី ៖ ការងារ ជួបប្រទះ​ឧបសគ្គ​ច្រើន បញ្ចេញ​កម្លាំង​ច្រើន តែ​លទ្ធផល​ទទួលបាន​មិន​ដូច​ចិត្ត ។ លុយកាក់ ជួប​សំណាងល្អ​បន្តិច​អំពី​លុយកាក់ ។ មនោសញ្ចេតនា ត្រូវគោរព​ថែរក្សា​មនោសញ្ចេតនា​បច្ចុប្បន្ន​ឲ្យ​គង់វង្ស ។​

​ឆ្នាំ​មមែ ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​ក្នុង​កិច្ចការ​របស់​ខ្លួន កុំ​ខ្វល់​រឿង​អ្នក​ដទៃ ។ លុយកាក់ មិនល្អ រង​សម្ពាធ​ច្រើន ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​វក ៖ ការងារ ត្រូវ​សម្រួល​អារម្មណ៍ឲ្យ​ល្អ កុំ​ឲ្យ​ប៉ះពាល់​ដល់​ការងារ ។ លុយកាក់ ប្រយ័ត្ន​ត្រូវ​បាត់​របស់របរ លុយកាក់ ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ចំពោះ​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំ​រកា ៖ ការងារ​ត្រូវ​បញ្ចៀស​កុំឲ្យ​កើតមាន​ទំនាស់​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ មិន​នឹងនរ មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា មិនល្អ កើត​រឿង​រកាំរកូស​ហូរហែ ។​

​ឆ្នាំចរ ៖ ការងារ ជួប​ការលំបាក ឧបសគ្គ​ច្រើន ត្រូវ​នឹងនរ​ដោះស្រាយ ។ លុយកាក់ ថ្ងៃនេះ​មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន ។ មនោសញ្ចេតនា និយាយស្តី​ប្រយ័ត្នប្រយែង​កុំឲ្យ​កើត​ការឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​កុរ ៖ ការងារ ល្អប្រសើរ ឱកាស​ឡើង​តំណែង ។ លុយកាក់ មិន​ត្រូវ​ប្រញាប់ប្រញាល់ អន្ទះសា​ក្នុង​ចិត្ត​ការរកស៊ី គួរ​ពិនិត្យ​ឲ្យ​គ្រប់​ជ្រុងជ្រោយ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ៕

spot_img
×