Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ថៃ​បង្កើត​កងកម្លាំង​ប៉ូលិស​ផ្ទាល់​

spot_img

​រដ្ឋការ​យោធា​ថៃ ទើប​អនុញ្ញាត ឲ្យ​តុលាការ គ្រប់​លំដាប់ថ្នាក់​បង្កើត​កងកម្លាំង​ប៉ូលិស​ផ្ទាល់​ដើម្បី​បម្រើ​ដល់​កិច្ចការ​ច្បាប់​នៅ​ប្រទេស​នេះ​ល្អ​ប្រសើរ​ជាង​មុន ។​

​ប៉ូលិស​ថៃ​

​តាម​ប៉ូលិស​របស់​តុលាការ​ធ្វើ​កិច្ចការ​ស្រដៀង​នឹង​កងកម្លាំង​សម្រាប់​អនុវត្ត​សាលក្រម មាន​មុខនាទី​ដូច​ប៉ូលិស​សន្តិសុខ​តាម​ស្វែងរក​នឹង​ចាប់ខ្លួន​ឧក្រិដ្ឋជន ចូលរួម​ការស៊ើបអង្កេត រួម​ទាំង​បង្ក្រាប​នូវ​អ្នក​ចង់​បង្កហេតុ​ទៅ​តុលាកា​ផង ។​

​ប៉ូលិស​ចំណុះ​ស្ថាប័ន​ច្បាប់​នេះ ក៏​ត្រូវបាន​អនុញ្ញាតឲ្យ​ប្រើ​កម្លាំងបា​យ​ក្នុង​ករណី​ជនល្មើស​ប្រដាប់អាវុធ ។ កម្លាំង​ខុសប្លែក​ពី​កម្លាំង​សន្តិសុខ និង​យោធា ត្រង់​ពួកគេ​ត្រូវបាន​លើកលែង​ពី​ច្បាប់​ត្រួតត្រា​អាវុធ និង​គ្រឿង​រំ​សេវ ។​

​រដ្ឋការ​យោធា​ថៃ ចង់​ចែករំលែក​ការទទួលខុសត្រូវ​របស់​ប៉ូលិស​ជាមួយ​ស្ថាប័ន​តុលាការ ក៏​ដូចជា​ធ្វើឲ្យ​កងកម្លាំង​សន្តិសុខ​អាចចូលរួម​បាន​ក្នុង​កិច្ចកា​ររបស់​តុលាកា​រវិញ​ដែរ ៕ សូ​យ​ន

spot_img
×