Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អធិកា​រដ្ឋា​នគរបាល​ក្រុង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ២២ :០០ នាទី​យប់ កម្លាំង​អធិកា​រដ្ឋា​នគរបាល​ក្រុង បាន​ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន ១​ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ស្ថិតនៅ​ក្រុម​៤ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។

​សមត្ថកិច្ច​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ ឈ្មោះ ពៅ វ៉ាន់​ណា ភេទ ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​បច្ចុប្បន្ន ក្រុម​៤ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​វត្ថុតាង​រួមមាន​៖ ​ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​៦​កញ្ចប់​( កញ្ចប់​ធំ​៣ និង​កញ្ចប់​តូច​៣) និង ទូរ​ស័​ព្ធ​ដៃ ០២​គ្រឿង​។​

​បច្ចុប្បន្ននេះ សមត្ថកិច្ច​បាន​កំសាក​សួរ និង​ឈានទៅ​កសាង​សំណុំរឿង​គ្រឿងញៀន​ខាងលើនេះ បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់​៕ ដោយ​៖ ដែន សីមា​

spot_img
×