Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ដ្រី​ជប៉ុន​បញ្ជាក់​ច្បាស់​ពី​លក្ខខណ្ឌ​ចម្បង​សម្រាប់​ជំនួប​កំពូល​ជប៉ុន​-​កូរ៉េខាងជើង​

spot_img

​នាយករដ្ឋមន្ដ្រី​ជប៉ុនShinzo Abe ប្រកាសថា ជំនួប​ណាមួយ​ក៏ដោយ​រវាង​លោក​និង​មេដឹកនាំ​កូរ៉េខាងជើង​Kim Jong-un សុទ្ធសឹង​ត្រូវ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ជប៉ុន​ដែល​ត្រូវ​កូរ៉េខាងជើង​ចាប់ជំរិត​។​នេះ​គឺជា​បញ្ហា​ដែល​ធ្វើឱ្យ​ទំនាក់ទំនងរវាង​ប្រទេស​ទាំងពីរ​នេះ​តានតឹង​ដាក់គ្នា​ក្នុងអំឡុង​ជាច្រើន​ទសវត្ស​មកហើយ​។​

នាយករដ្ឋមន្ដ្រី​ជប៉ុន​Shinzo Abe និង​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-un

​ក្នុង​ចម្លើយ​ទៅកាន់​កាសែត​Sankei Shimbun នា​ថ្ងៃទី​២​កញ្ញា លោក​Abe សង្កត់ធ្ងន់ថា​៖ ចុងក្រោយ​ខ្ញុំ​ត្រូវ​ជួប​មេដឹកនាំ​Kim ហើយ​លោក​ប្រា​ថ្នា​ចង់​លុបបំបាត់ចោល​ការមន្ទិលសង្ស័យ​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ​។ លោក​Abe សង្កត់ធ្ងន់ថា​«​ប្រសិនបើ​ខ្ញុំ​ជួបគ្នា ជំនួប​នោះ​ត្រូវ​រួមចំណែក​ដោះស្រាយ​ពលរដ្ឋ​ជប៉ុន​ដែល​ត្រូវ​ចាប់ជំរិត​«​។​

​គួររម្លឹកថា លោកនាយក​រដ្ឋមន្ដ្រី​Abe បាន​លើក​បញ្ហា​ពលរដ្ឋ​ជប៉ុន​ត្រូវ​កូរ៉េខាងជើង​ចាប់ជំរិត​នៅ​អំឡុង​ឆ្នាំ​១៩៧០ និង​១៩៨០​ជាច្រើនលើក​ច្រើនសា ហើយ​បានចាត់ទុក​បញ្ហា​នេះ​ជា​អាទិភាព​ដំបូង​សម្រាប់​ការកសាង​ឡើងវិញ​ចំណងទាក់ទង ជប៉ុន​-​កូរ៉េខាងជើង​៕
​សូ​យ​ន

spot_img
×