Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ចំណាយ​១៣.០០០​លាន​ដុល្លារ​ដើម្បី​បង្កើត​កងកម្លាំង​យន្ដហោះ​ប្រយុទ្ធ​គ្មាន​អ្នកបើកបរ​ក៏ដូចជា​បំពេញ​មុខងារ​ដទៃទៀត​

spot_img

អាមេរិក​នឹង​បង្កើន​ការចំណាយ​សម្រាប់​កង​យន្ដហោះ​គ្មាន​អ្នកបើកបរ​(UAV) ដែល​អាច​ផ្គត់ផ្គង់​បន្ថែម​ប្រេងឥន្ធនៈ​ដល់​យន្ដហោះ​ត្រ​តិក​ម្ម​ហើយ​វា​នឹង​ពង្រីក​វិសាលភាព​សម្រាប់​សមរភូមិ​ដែនអាកាស ពី​នាវា​ផ្ទុក​យន្ដហោះ​។​យន្ដហោះ​ទាំងនេះ​អាច​ជ្រៀតចូល​ទៅកាន់​ណ្ដា​តំបន់​ដែល​នាវា​ផ្ទុក​យន្ដហោះ​មិនអាច​ធ្វើបាន​។​

យន្ដ​ហោះ​គ្មាន​អ្នកបើកប​សម្រាប់​ផ្គត់ផ្គង់​ប្រេង​លើ​អាកាស​របស់​កងទ័ពជើងទឹក​អាមេរិក​Stingray MQ-25.

​​នៅ​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០១៨ តាម​ការប្រកាស​របស់​មន្ទីរ​បញ្ច​កោណ​ក្រុមហ៊ុនBoeing ​​ទទួលបាន​កិច្ចសន្យា​តម្លៃ​៨០៥​លាន​ដុល្លារ​ដើម្បី​ផលិត​ប្រភេទ​យន្ដហោះ​ផ្គត់​ប្រេង​លើ​អាកាស​ចំនួន​៤​ប្រភេទ​។​តាមរយៈ​នោះ យន្ដហោះ​ប្រតិកម្ម​ប្រយុទ្ធ​និង​បរិក្ខារ​ហោះហើរ​ដទៃទៀត​របស់​នាវា​ផ្ទុក​យន្ដហោះ​អាចមាន​សមត្ថភាព​ធ្វើការ​ប្រយុទ្ធ​
​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​ជាង​មុន​។​

​ការប្រើប្រាស់​បច្ចេកវិជ្ជា​ផ្គត់ផ្គង់​ប្រេង​ដោយ​UAV​នេះ កងទ័ព​អាមេរិក​សង្ឃឹមថា​ក្នុងករណី​មាន​ជម្លោះ​គេ​អាច​វាយលុក​ចូល​ជ្រៅ​ទៅក្នុង​ប្រព័ន្ធ​ការពា​ដែនសមុទ្រ​របស់​ចិន​។​

​ជាក់ស្ដែង​Boeing​ ​នឹង​អភិវឌ្ឍ​ន៍បណ្ដា​ប្រភេទ​UAV​ដើម្បី​បម្រើ​ដល់​ភារកិច្ច​ស៊ើបអង្កេត ភស្ដុភារ​និង​បច្ចេកទេស​ប្រយុទ្ធ​៕
​លី​សា​

spot_img
×