Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​មុខសញ្ញា​ពីរ​នាក់​ឱ​ពុក និង​កូន កាត់​សោ​តាម​សាលារៀន​នានា លួច​យក​ទ្រព្យសម្បត្តិ​

spot_img

​កំពង់ធំ​ ៖ ​លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ បាន​បង្ហាញ​មុខ សញ្ញា​ពីរ​នាក់​ឱ​ពុក និង​កូន ដែល​បាន​ប្រព្រឹត្ត​បទល្មើស “​កាត់​សោទ្វា​បន្ទប់​លួច​សម្ភារ​ក្នុង​សាលារៀន​” យ៉ាង​សកម្ម​ក្នុង​ភូមិសាស្ត្រ​ក្រុង​ស្ទឹងសែន​ ​ស្រុក​កំពង់ស្វាយ ស្រុក​សន្ទុក ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត រសៀល​ថ្ងៃ​ទី ១ ខែ កញ្ញា ឆ្នាំ​២០១៨​។

​ក្រោម​ការដឹកនាំ​ចង្អុលបង្ហាញ របស់​លោក​ឧត្តមសេនីយ៍ទោ​អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ កម្លាំង​ជំនាញ​ ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ប្រគល់ វត្ថុ​សម្ភារ​វត្ថុតាង ដែល​ចាប់​យក​ពី​ជនសង្ស័យ ប្រគល់ជូន​លោក​ ​នាយក​សាលារៀន នា​ព្រឹក​ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ​២០១៨​។​

​ឧត្តមសេនីយ៍ទោ អ៊ុក កុសល បាន​ថ្លែង​ប្រាប់ បាន​ថ្លែងថា កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹងសែន កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ​,​កម្លាំង​​អធិការដ្ឋាន​នគរបាល​ស្រុក​សន្ទុក កម្លាំង​អធិការដ្ឋាន​ ​នគរបាល​ស្រុក​បារាយណ៍ បាន​ប្រើប្រាស់​វិធានការ​ជំនាញ វិជ្ជាជីវៈ របស់​មន្ត្រីនគរបាល​ជាតិ ទើប​ឈានៅ​កំណត់​មុខសញ្ញា ពេល​កំពង់​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​នៅ​សាលាបឋមសិក្សា​ចើងដើង​នាវេលា​ម៉ោង ២៣ និង ១៥ នាទី​យប់​ ​ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ​២០១៨ កំណត់​មុខសញ្ញា​មុខសញ្ញា ២​នាក់ ។​

​ឧត្តមសេនីយ៍ទោ អ៊ុក កុសល បាន​បន្តថា ប្រតិបត្តិ​ការណ៍​បង្ក្រាប​នេះ ធ្វើឡើង​ក្រោម​ការសម្របសម្រួល របស់លោក​ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ បាន​ដឹកនាំ​សមត្ថកិច្ច​ចុះ​ឆែកឆេរ​នៅ​ផ្ទះ របស់​ជនសង្ស័យ និង​ដកហូត​បាន​សម្ភារ​សាលារៀន​មួយចំនួន​ដូចជា អាំង​វ័​រទ័រចំនួន​២​គ្រឿង ម៉ាញ៉េ​ចំនួន​១​គ្រឿង ម៉ាស៊ីន​ព្រីន​ចំនួន​១​គ្រឿង ឧបករណ៍​បំពង​សំឡេង​ចំនួន​៤​គ្រឿង អាគុយ​ចំនួន​១​គ្រឿង ម៉ូទ័រ​បូមទឹក​ចំនួន​២​គ្រឿង ក្បាល​បញ្ចាំង​វីដេអូ​ចំនួន​១​គ្រឿង ជញ្ជីង​ចំនួន​២ គ្រឿង ម៉ាស៊ីន​កាត់​ស្មៅ​ចំនួន​១​គ្រឿង នាឡិការ​ចំនួន គ្រឿង ម៉ាស៊ីន​កិន​ទឹកកក​ចំនួន​១​គ្រឿង ម៉ាស៊ីន​ទូរទស្សន៍​ចំនួន​២​គ្រឿង ឡូ​ភ្លើង​ចំនួន​១ ដុំ ផ្លែចប​កាប់​ដី​ចំនួន​២​ផ្លែ​។​

​លោក​ស្នងការ​ខេត្ត បាន​បន្ថែម​ទៀ​ថា ជនសង្ស័យ​ឈ្មោះ ហូ ឡូត ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ត្រូវជា​ឳ​ពុក និង ឈ្មោះ នាង សុខឡី ហៅ ចិ​ត្រា ស្រូយ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ត្រូវជា​កូន​រស់នៅ​ភូមិ ព្នៅ ឃុំ​ព្នៅ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ វត្ថុតាង​ដកហូត​បាន​វត្ថុតាង រួមមាន ម៉ូតូ​១​គ្រឿង ដង្គាប់​ចំនួន​១ ដង្កាប់​អូ​តូ​ម៉ា​ទិច​ចំនួន​១ កន្ត្រៃ​សម្រាប់​កាត់​ដែក​ចំនួន​២​គ្រឿង ឧបករណ៍​សម្រាប់​ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន​។​

​ជាមួយគ្នា​នេះ​ឧត្តមសេនីយ៍ អ៊ុក កុសល ក៏​បាន​សំណូមពរ ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម ក្នុង​ការអនុវត្ត​តាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព និង​បើសិនជា​បងប្អូន​ប្រជាពលរដ្ឋ បាន​ជួបប្រទះ​ជនខិលខូច សូម​រាយការណ៍ មក​សមត្ថកិច្ច ដើម្បី​អោយ​សមត្ថកិច្ច មាន​វិធានការ ត្រួតពិនិត្យ នែ​នាំ​អប់រំ អោយ​កែប្រែ ដើម្បី​កុំអោយ​ពាក់ព័ន្ធ​ឈានទៅ​ការប្រព្រឹត្ត​បទល្មើស ដូច​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ ។ ករណី​នេះ​សមត្ថកិច្ច​យើង​កំពង់​កសាង​សំណុំរឿង​តាម​នីតិវិធី ដើម្បី​បញ្ចូនទៅ​សាលាដំបូង​ខេត្តកំពង់ធំ​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

         

spot_img
×