Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ នឹង​ចុះ​វា​ស់រក​ចំណុច​ព្រំអូរ ចាប់​ពី​ស្ពាន​ក្រោយ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា​នេះ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ មន្ត្រី​ព័ត៌មាន នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ក្រុម​ការងារ​ប្រព័ន្ធ​លូ​ប្រព្រឹត្តិកម្ម ដែល​មាន​សមាសភាព​ម​ក​ពី​គ្រប់​មន្ទីរ​- អង្គភាព​ពាក់ព័ន្ធ ក្នុង​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ជំនាញ​មកពី​ក្រុមការងារ​ថ្នាក់ជាតិ នឹង​ចុះ​វា​ស់រក​ចំណុច​ព្រំអូរ ចាប់ពី​ចំណុច​ស្ពាន​នៅ​ខាងក្រោយ ទីបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ​ ​រហូត​​ដល់​ចុង​បំផុត​នៃ​អូរ​។​

​ទាក់ទិន​បញ្ហា​ខាងលើ​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងព្រះសីហនុ បានប្រកាស​ស្វាគមន៍ និង​គាំទ្រ ចំពោះ​សកម្មភាព របស់​ក្រុម​ការងារ​មន្ត្រី​ជំនាញ​ក្រសួង​- មន្ទីរ និង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ជួយ​ឈឺឆ្អាល ហើយ​ចុះ​ពិនិត្យ​រក​ចំណុច​ព្រំ​អូរ​ធម្មជាតិ ដែល​ត្រូវ​បុគ្គល​មួយចំនួន​ចាក់​ដី​រំលោភ​ធ្វើ​កម្មសិទ្ធិ​ខាងលើនេះ​។​

​ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ មានជំនឿថា មន្ត្រី​ជំនាញ​នឹង​អាច​រំដោះ​ចំណី​អូរ ដែល​ត្រូវ​បុគ្គល​មួយចំនួន​ចាក់​ដី​ហ៊ុម​ព័ទ្ធ​របង យក​ធ្វើ​កម្មសិទ្ធិ​ឯកជន​កន្ល​ង​មក នឹង​អាច​រឹបអូស ឬ​ពង្រីក​ទំហំ​ផ្ទៃ​អូរ ឲ្យបាន​ធំ​ទូលាយ​ដូចដើម​វិញ ដើម្ប​ឈាន​ទៅ​បញ្ចៀស​ការស្ទះទឹក​ជំនន់​នៅ​ថ្ងៃ​អនាគត​៕ ដោយ​៖ ដែន សីមា​

spot_img
×