Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឆ្មក់​ចូល​ក្លឹប​កំសាន្ត របស់​ជនជាតិ​ចិន​១​កន្លែង នៅ​ក្រុងព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​១១​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បំពាក់អាវុធ​វែង​ខ្លី​ជា​នាក់ បាន​ឆ្មក់​ចូល​ក្នុង​ក្លឹប​កំសាន្ត របស់​ជនជាតិ​ចិន​១​កន្លែង មាន​ទីតាំងនៅ​តាម​ផ្លូវ​ឯករាជ្យ ជិត​រង្វង់​មូល​តោ​ពីរ កណ្តាល​ទីក្រុង​ព្រះសីហនុ ដែល​សង្ស័យ​មាន​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​។​

យុទ្ធនាការ​នេះ ចាប់ផ្តើម​នៅ​ម៉ោងជាង ១២​យប់ រំលង​អធ្រាត្រ​ឆ្លង​ចូល ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០១៨ ដោយ​មាន​ការសម្របសម្រួល​ផ្លូវច្បាប់​ដោយ លោក កៀង សុន្ទ​រោ ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង ខេត្ត​ព្រះសីហនុ​។​

​មន្ត្រី​កងរាជអាវុធហត្ថ​បានឲ្យដឹងថា កម្លាំង​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ និង​កម្លាំង​អាវុធហត្ថ​ខេត្ត បាន​សហការ​ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​ចំណុច​ក្លឹប​កំសាន្ត អ៊ីតៃ​ជា​យិន មាន​ទីតាំង​នៅ​ជិត​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ តាម​បណ្តោយ​ផ្លូវ​ឯករាជ្យ ឆ្លូវ​ឆ្ពោះ​ទៅ​រង្វង់​មូល​តោ​ពីរ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

យុទ្ធនាការ​ខាងលើនេះ កម្លាំង​កងរាជអាវុធហត្ថ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ១១​នាក់ ស្រី​៦​នាក់ ដោយ​ដកហូត​បាន​គ្រឿងញៀន​មួយចំនួន​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បញ្ជាក់ថា ជនសង្ស័យ​លើ​បទល្មើស​គ្រឿងញៀន​ខាងលើនេះ មន្ត្រី​ជំនាញ​បាន​នាំយក​ទៅ​សាក​​សួរ ដើម្បី​ឈាន​ទៅ​រៀបចំ​សំណុំរឿង បញ្ជូន​ជនសង្ស័យ ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​៕ ដោយ​៖ ដែន សីមា​

 

   

spot_img
×