Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​៤ នាក់​បញ្ជូន​ទៅ​តុលាការ​ខេត្ត​សៀមរាប​

spot_img

សៀមរាប​ ៖​ សមត្ថកិច្ច​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២​ខែ​កញ្ញា​ឆ្នាំ​២០១៨ បាន​បញ្ជូន​មនុស្ស​ប្រុស​ស្រី​៤ នាក់​ទៅ​តុលាការ​ខេត្ត​សៀមរាប​​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ប្រភេទ​ម្សៅ​មេតំ​ហ្វេ​តា​មីន ប្រភេទ​ទឹកកក​ចំនួន​៣២​កញ្ចប់ ស្មើ​នឹង​ទំងន់​៦,២​ក្រាម​ ​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។​

​មនុស្ស​ចំនួន​បួន​នាក់​រួមមាន ៖ ០១. ឈ្មោះ ណន ស៊ី​ឌី​ន ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨០ មុខរបរ​លក់​មាន់ ទីលំនៅ​ភូមិ​តាវៀន​ ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ជាប់​សង្ស័យ​ពាក់ព័ន្ធ​ករណី​រក្សាទុក ជួញដូរ និង​ប្រើប្រាស់ ព្រមទាំង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ០២. ឈ្មោះ ធី ណារិន ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៥ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ជ្រៃ​ខាងជើង ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្ត សៀមរាប ជាប់​សង្ស័យ​ពាក់ព័ន្ធ​ករណី​សមគំនិត​ជួញដូរ និង​ប្រើប្រាស់ ព្រមទាំង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ០៣. ឈ្មោះ ធឿន​ ​ស្រី​ពេជ្រ ភេទ​ស្រី ឆ្នាំ​កំណើត​១៩៩៨ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​ ​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ករណី​សមគំនិត​ជួញដូរ និង​ប្រើប្រាស់ ព្រមទាំង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន និង ០៤. ឈ្មោះ សុខ ស្រី​ខួច ភេទ​ស្រី​ ​ឆ្នាំ​កំណើត ២០០១ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ ​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ករណី​សមគំនិត​ជួញដូរ និង​ប្រើប្រាស់ ព្រមទាំង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ ​រួម​ជាមួយនឹង​វត្ថុតាង​ដែល​ត្រូវ​សមត្ថកិច្ច​ដកហូត​បាន មាន​ម្សៅ​មេតំ​ហ្វេ​តា​មីន ប្រភេទ​ទឹកកក​ចំនួន​៣២​កញ្ចប់ ស្មើ​នឹង​ទំងន់​៦,២​ក្រាម​ (​ទំងន់​សុទ្ធ​) , ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​០១​គ្រឿង , ទូរស័ព្ទដៃ​ចំនួន​០៥​គ្រឿង និង​សម្ភា​រវេច​ខ្ចប់​គ្រឿង​ ​ញៀន​មួយចំនួន​ត្រូវបាន​សមត្ថកិច្ច​បញ្ចូនទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​០២ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​ជនសង្ស័យ​ទាំង​៤​នាក់​នេះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៨ ​ក្នុង​ប្រតិបត្តិការ​មួយ​រវាង​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដ​សហការ​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការ​ដ្ឋា​ន​នគរបាល​ក្រុងសៀមរាប និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​សាលា​កំរើក ចុះបង្ក្រាប​បទរ​រក្សាទុក​ជួញដូរ ​និង​ ចាត់ចែង​ឲ្យប្រើ​ប្រាស់​ដោយ​ខុសច្បាប់ នូវ​សារ​ធាតុ​ញៀន នៅ​បន្ទប់​ជួល​ស្ថិតនៅ​ក្រុមទី​០២ ភូមិ​តាវៀន សង្កាត់​សាលា​កំរើក​​ក្រុង​សៀមរាប ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×