Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​បាន​ចាប់ខ្លួន​ស្ត្រី​មេខ្លោង​គ្រឿងញៀន​ធំ​ម្នាក់​ទៀត នៅ​ស្រុក​ស្នួល​

spot_img

​ក្រចេះ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ បានឲ្យដឹងថា កម្លាំង​នគរបាល​ស្រុក​ស្នួល បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​ត្បូងឃ្មុំ ស្រាវជ្រាវ​លើ​មុខសញ្ញា​គ្រឿងញៀន ឈាន​ដល់​ការចាប់ខ្លួន​បាន​ស្ត្រី​ជា​មេខ្លោង​ម្នាក់ ខណៈ​ដែល​ប្តី​បានគេចខ្លួន កាលពី​ថ្ងៃ​ទី​២​កញ្ញា​។​

​អធិការនគរបាល​ស្រុក​ស្នួល លោក​វរសេនីយ៍ឯក ចាន់ សុ​គីម បានអោយដឹងថា ស្ត្រី​សង្ស័យ​ជា​មេខ្លោង​គ្រឿងញៀន​រូបនេះ ឈ្មោះ ខឿន ផា​ត់យ៉ា អាយុ​២២​ឆ្នាំ ត្រូវបាន​នគរបាល​ចុះ​ចាប់ខ្លួនបាន​នៅ​និង​លើ​ផ្ទះ​មួយ​កន្លែង ស្ថិតនៅ​ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល​។​

​លោក​បាន​បន្តថា ជាមួយ​និង​ប្រតិ​ប​ត្ត​ការចុះ​ស្រាវជ្រាវ​ពី កម្លាំង​នគរបាល ក្រោម​ការដឹកនាំ​បញ្ជា​ពី​លោក​ព្រះរាជអាជ្ញារ កម្លាំង​នគរបាល​ក៏​បាន​ឆែកឆេរ​រកឃើញ​មាន​គ្រឿងញៀន​មួយចំនួន​ធំ​ទៀត ដែល​ស្ត្រី​សង្ស័យ​បាន​លាក់​នៅ​និង​លើផ្ទះ​៕ ដោយ ៖ កូឡាប​

spot_img
×