Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បែង​ដ៏​ចម្លែក​មួយ​របស់​ក្មេងៗ​សិស្សសាលា​ថៃទាំង​នេះ កំពុង​រង​ការរិះគន់ ខណៈ​មនុស្ស​ជាច្រើន​​ថា «យូរៗ​ទៅ​កាន់​តែ​នាំ​គ្នា​ឆ្កួត​អស់​ហើយ!»

spot_img

​រូបភាព​នៃ​សកម្មភាព​ដ៏​ចម្លែក​របស់​ក្មេងប្រុស​ស្រី​ជំទង់ៗ ដែល​ត្រូវ​បានដឹងថា ជា​សិស្ស​វិទ្យាល័យ​មួយ​នៅក្នុង​ខេត្ត Phatthalung (​ថៃ​) បាន​រង​ការរិះគន់​យ៉ាងខ្លាំង បន្ទាប់ពី​រូបភាព​ទាំងនេះ ត្រូវបាន​បញ្ចេញ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ANTI SOTUS កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨ ។​

​ក្មេងប្រុស​ស្រី​ទាំងនោះ ត្រូវបាន​ដឹងថា ពួកគេ​ម្នាក់ៗ​ត្រូវបាន​លាប​នៅលើ​ក្បាល ជាមួយ​ថ្នាំលាប​ពណ៌​ឡើង​ស្រ​មិះ​ស្រ​មុះ ខណៈ​ភ្នែក​របស់​ពួកគេ​ត្រូវបាន​ចង​បិទ ។ លើសពីនេះ ពួកគេ​មួយចំនួន ក៏ត្រូវ​បាន​បញ្ជា​ឲ្យ​ក្រាប​គោរព​ទៅនឹង​ដី ។​

​មានមតិ​ខ​មិនជា​ច្រើន​បានលើកឡើង បន្ទាប់ពី​រូបភាព​ទាំងនេះ​ត្រូវបាន​បញ្ចេញ ។ មួយចំនួន​នៃ​ពួកគេ បាន​និយាយថា នេះ​គឺជា​ល្បែង​ប្រជាប្រិយ​ដ៏​ពុំ​សមរម្យ​មួយ ដែល​មិនគួរ​ឲ្យ​កើតមាន​នៅក្នុង​សង្គម ។​

​ទោះជា​យ៉ាងណា ល្បែង​របស់​ក្មេងៗ​ដែល​បង្ក​ឲ្យ​មានការ​រិះគន់​នេះ ពុំ​ត្រូវបាន​បញ្ចេញ​ឲ្យ​ដឹង អំពី​អត្ថន័យ​របស់​វា​នោះទេ ៕ ចន្ទី

spot_img
×