Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ព​អាមេរិក​រារាំង​គ្រោងការណ៍​ផ្លូវដែក​កូរ៉េខាងត្បូង​-​កូរ៉េខាងជើង​(មានវីដេអូ)

spot_img

​ការដែល​ក្រុង Washington រារាំង​មិនឱ្យ​ក្រុង​សេ​អ៊ូ​ល​គ្រោងការណ៍​ផ្លូវដែក​រវាង​កូរ៉េ​ទាំងពីរ បង្ហាញឱ្យឃើញ​ការបាក់​បែក យ៉ាងច្បាស់​លាស់​ក្នុង​ដំណើរ​ស្រាយ​ភាព​តានតឹង​ជាមួយ​ក្រុង​ព្យុងយ៉ាង​។​

ខ្សែ​រថភ្លើង​ចេញពី​កូរ៉េខាងជើង​ទៅកាន់​កូរ៉េខាងត្បូង​កាលពី​ឆ្នាំ​២០០៩

គណៈបញ្ជាការ​អង្គការសហប្រជាជាតិ​(UNC) ដឹកនាំ​ដោយ​កងទ័ព​អាមេរិក នៅ​ថ្ងៃទី​៣១​សីហា​បាន​ឃាត់​ខ្សែ​រថភ្លើង​សាកល្បង ពី​ទីក្រុង​សេ​អ៊ូ​ល​ទៅកាន់​ទីក្រុង​Sinuiju ភាគ​ខាង​កូរ៉េខាងជើង​។​ខ្សៃ​រថ​នេះ​គឺជា​ផ្នែក​មួយ​ក្នុងការ​សិក្សា​រួមគ្នា​រវាង​ក្រុង​សេ​អ៊ូ​ល​និង​ព្យុងយ៉ាង សំដៅ​ត​ភ្ជាប់​ខ្សែ​រថភ្លើង​ពី​រុស្ស៊ី​មកកាន់​កូរ៉េ​ទាំងពីរ​។

​តំណាង​UNC ប្រកាសថា យើងខ្ញុំ​សំណូមពរ​បំពេញបន្ថែម​នូវ​ព័ត៌មាន​ច្បាស់លាស់​និង​ប្រាកដប្រជា​ជាង​នេះ​ចំពោះ​ខ្សែ​រថភ្លើង​ខាងលើ​។ ការដែល​UNC ឃាត់​ខ្សែ​រថភ្លើង​នេះ​ពិតជា​បង្ហាញឱ្យឃើញ​នូវ​ការបែកបាក់​ក្នុង​របៀប​ដោះស្រាយ​ភាព​តានតឹង​​នៅ​ឧបទ្វីប​កូរ៉េ​ ដោយ​ក្រុង​សេ​អ៊ូ​ល​ចង់​បង្កើត​កិច្ចសហប្រតិបត្តិការ​ជាមួយ​កូរ៉េខាងជើង​ក្នុងពេលដែល​ក្រុង​វ៉ាស៊ីនតោន​សំណូមពរ​ឱ្យ​ក្រុង​ព្យុងយ៉ាង​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​សិន​មុន​ពេលធ្វើ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​។​

​អ្នកវិភាគ​លើកឡើងថា​៖ ថ្វីត្បិតតែ​អាមេរិក​និង​កូរ៉េខាងត្បូង​មាន​ចំណុច​រួមគ្នា​ច្រើនក្ដី ប៉ុន្ដែ​កូរ៉េខាងត្បូង​ចាត់ទុកបណ្ដា​គ្រោងការណ៍​អន្តរ​កូរ៉េ​គឺជា​កត្តា​គាំទ្រ​ដល់​គោលដៅ​ជាតិ​ ខណៈពេលដែល​ក្រុង​វ៉ាស៊ីនតោន​ចាត់ទុកថា​វា​គឺជា​ហានិភ័យ​បង្ក​ឥទ្ធិពល​អាក្រក់​ដល់​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧ​ទ្វីប​កូរ៉េ​នោះ​៕

សូយន

spot_img
×