Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកទោស​រាប់រយ​នាក់​នៅ Libya បំបែក​គុក​រត់គេចខ្លួន​

spot_img

​នៅ​ថ្ងៃទី​២ ខែកញ្ញា AFP ចុះផ្សាយ​ថា អ្នកទោស​ប្រមាណ​៤០០​នាក់​បាន​រត់គេចខ្លួន​រួច​ពី​ពន្ធនាគារ​មួយ​នៅ​តំបន់​ជាយក្រុង​ភាគខាងត្បូង​រដ្ឋធានី Tripoli របស់​Libyaបន្ទាប់ពី​មាន​អំពើហិង្សា​ចលាចល​មួយ​កើតឡើង​។

​ពន្ធនាគារ​មួយ​នៅ​Libya

​ប៉ូលិស​ឱ្យដឹងថា ចំនួន​ទណ្ឌិត​ខាងលើ​បាន​កម្ទេច​ទ្វារ​គុក ហើយ​រត់​ចេញពី​ពន្ធនាគារ Ain Zara. ។ ហេតុការណ៍​នេះ​កើតឡើង​ខណៈពេល​កំពុង​កើតមាន​ឆាកប្រយុទ្ធ​រវាង​បណ្ដា​ក្រុម​ប្រដាប់អាវុធ​នៅ​ជិត​ពន្ធនាគារ​ខាងលើ​។​

​មុននេះ​នៅ​ថ្ងៃ​ដដែល AP បាន​ចុះផ្សាយ​ព័ត៌មាន​ថា រដ្ឋាភិបាល​ដែល​ត្រូវបាន​គាំទ្រ​ដោយ UN នៅLibya​បានប្រកាស​បម្រាម គោចរ​នៅ​រដ្ឋធានី​Tripoli ក៏ដូចជា​តំបន់​ជាយក្រុង ព្រោះតែ​កើតមាន​រលក​ហិង្សា​ជា​បន្ដបន្ទាប់​និង​បានសម្លាប់​មនុស្ស​អស់យ៉ាង​តិច​៣៩​នាក់​៕

សូយន

spot_img
×