Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ ជំរុញ​ឲ្យ​មន្ទី​រជួយ​ពលរដ្ឋ​លើ​ការងារ​បង្កបង្កើនផល ចិញ្ចឹមសត្វ និង​ការពារ​ព្រៃឈើ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ អភិបាលខេត្ត​ព្រះសីហនុ បាន​ជួបពិភាក្សា​ការងារ​ជាមួយ ថ្នាក់ដឹកនាំ និង​មន្ត្រី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះសីហនុ ដើម្បី​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ក្នុង​មន្ទីរ ផ្តោត​ការយកចិត្តទុកដាក់​ក្នុង​សកម្មភាព​ជួយ​ប្រជាពលរដ្ឋ​លើ​ការងារ​បង្ក​បង្កើនផល ចិញ្ចឹមសត្វ និង​ធ្វើ​សកម្មភាព​ទប់ស្កាត់​ការកាប់​រាន​ដីព្រៃ របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ ទប់ស្កាត់​ការនេសាទ​ខុសច្បាប់​។​
​កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​ព្រឹក នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​។​

​ព្រម​ជាមួយគ្នានេះ ឯកឧត្តម យន្ត មីន ក៏​បាន​ជម្រុញ​ឲ្យ​ថ្នាក់ដឹកនាំ​មន្ទីរ​កសិកម្ម ចុះ​ចលនា​ជួយ​បណ្តុះបណ្តាល​ចំណេះដឹង​ផ្នែក​កសិកម្ម បង្កបង្កើន​ផល ក៏​ដូច​ជា​ការ​ចិញ្ចឹមសត្វ ជូន​ប្រជាពលរដ្ឋ នៅ​គ្រប់​សហគមន៍ ដើម្បី​បង្កើន​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ឲ្យបាន​ប្រសើរឡើង​៕ ដោយ​៖ ដែន សីមា​

   

spot_img
×