Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹក​៨​កែវ​ក្នុង​១​ថ្ងៃ​? អ្នកវិទ្យាសាស្ត្រ​៥​នាក់​បានបញ្ជាក់​រឿងនេះ​គឺ​មិនចាំបាច់​

spot_img

​មនុស្ស​មិនអាច​រស់​ដោយ​ខ្វះ​ទឹក ។ យើង​គ្រប់គ្នា​សុទ្ធតែ​ធ្លាប់​ឮ​អំពី​ការគួរ​ទទួលទាន​ទឹក ៨ កែវ ក្នុង​១​ថ្ងៃ ដើម្បី​ឲ្យ​សរីរាង្គ​រឹងមាំ​, តែ​រឿងនេះ​ច្បាស់លាស់ ឬ អត់ ? ។​

​ទឹក ៨ កែវ ឬ ២ លីត្រ​ក្នុង​១​ថ្ងៃ ការពិត​គឺ​ច្រើន​គួរសម​ចំពោះ​មនុស្ស ព្រោះ​យើង​នៅ​ត្រូវបាន​ស្រូបយក​ទឹក​តាមរយៈ​អាហារ​ផ្សេងៗ​ទៀត ។​

Daily Mail បានធ្វើការ​សម្ភាសន៍​ជំនាញការ​វិទ្យាសាស្ត្រ ៥ រូប ដើម្បី​កំណត់ថា តើ​យើង​ពិតជា​ត្រូវការ​ទឹក​ដល់​៨​កែវ​ក្នុង​១​ថ្ងៃ ឬទេ ។ ហើយ​ចម្លើយ​របស់​ពួកគេ​ទាំងអស់គ្នា​គឺ «​ទេ​» !

. Karen Dwyer – នាយករង​សាលា​ពេទ្យ​នៅ​សកលវិទ្យា​ល័យ Deakin, Geelong
​អ្នកត្រូវការ​ទទួលទាន​ទឹកតែ​ពេល​ស្រេក​ប៉ុណ្ណោះ ។ វិធី​វាស់​បរិ​មាណទឹក​ក្នុង​រាងកាយ​ងាយស្រួល​បំផុត គឺជា​ពណ៌​របស់​ទឹកនោម ។ បរិមាណ​ទឹក​ក្នុង​សរីរាង្គ​នៅ​កម្រិត​ស្ថិរភាព ប្រសិន​ទឹកនោម​មាន​ពណ៌​លឿង​ស្រាល​, ប្រសិន​ពណ៌​ដិត​ជាង មានន័យថា អ្នកត្រូវការ​បញ្ចូល​ថែម​ទឹក​, តែ​ប្រសិន​ថ្លា​ពេក (​ដូច​ទឹក​) នោះ​អ្នក​មិនចាំបាច់​ទទួលទាន​ទឹក​ថែម ។​

​ចំពោះ​អ្នកមាន​ជំងឺ​បេះដូង ទទួលទាន​ទឹក​ច្រើន​អាច​បង្ក​ជា​គ្រោះថ្នាក់​ស្មាន​មិន​ដល់ ។​

​តម្រងនោម​មាន​សមត្ថ​ភាព​ពិសេស​មួយ ដើម្បី «​ពិនិត្យមើល​» បរិមាណ​ទឹក​ក្នុង​រាងកាយ ។ ពេលណា​អ្នក «​ស្ងួត​» ហួស​កម្រិត នោះ​តម្រងនោម​នឹង​ផ្ញើ​សារ​ទៅដល់​ខួរក្បាល​ដើម្បី​ឲ្យ​អ្នក​ទទួលទាន​ទឹក​ច្រើនជាង ។​

. Vincent Ho – សាស្ត្រាចារ្យ​ជាន់ខ្ពស់​, វេជ្ជបណ្ឌិត​ផ្នែក​ពោះវៀន និង​ក្រពះ​
​យើង​មិន​ត្រូវការ​ទឹក​ដល់ ៨ កែវ ក្នុង​១​ថ្ងៃ ។ យើង​ទទួលបាន​ទឹក​យ៉ាងច្រើន​ពី​បណ្តា​អាហារ​ប្រចាំថ្ងៃ​, ឧទាហរណ៍​ដូចជា​ប៉េងប៉ោះ ឬ ត្រប់ ស្វាយ សុទ្ធតែ​ផ្ទុក​ដល់ ៩២% ជា​ទឹក ។​

. Michael Tam -​វេជ្ជបណ្ឌិត​គ្រួសារ​, សាស្ត្រាចារ្យ​ជាន់ខ្ពស់​នៅ​សកល​វិទ្យាល័យ​ស៊ីដនី​
​ទឹក ៨ កែវ ជា​ស្តង់ដារ​មួយ​សម្រាប់​មនុស្សពេញវ័យ​មាន​សុខ​ភាពល្អ ។ តែ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ យើង​តែ​ត្រូវ​បាត់បង់​ទឹក​ថែម (​ពេល​ហាត់ប្រាណ​, ឬ បែកញើស​ពេល​ថ្ងៃ​ក្តៅ​) ឬ ទទួលបាន​ទឹក​បន្ថែម (​ពេល​ទទួលទាន​សារជាតិ​រាវ ពុំមែន​ទឹក​ដូចជា​កាហ្វេ ឬ ទទួលទាន​ផ្លែឈើ​មាន​ជាតិ​ទឹក​ច្រើន​) ។​

​ដូច្នេះ ចូរ​ទទួលទាន​ទឹក​ពេល​ស្រេក ។​

. Jon Bartleft – អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ​កីឡា​នៅ​មែ​ល​ប៊​ន​
​បរិមាណ​ទឹក​ដែល​យើង​បញ្ចូល​ក្នុង​រាងកាយ​រាល់ថ្ងៃ​ចំណុះ​ទៅ​កត្តា​ខាងក្នុង និង​ខាងក្រៅ ។​

​បរិមាណ​ទឹក​ជាក់ស្តែង​ចាំបាច់​ក្នុង​១​ថ្ងៃ ចំណុះ​ទៅលើ​បណ្តា​សកម្មភាព​, ស្ថានភាព​សុខភាព និង​ធាតុអាកាស​កន្លែង​យើង​រស់នៅ ។​

​សាមញ្ញ​បំផុត គឺ​ទទួលទាន​ពេក​ស្រេក ហើយ​នៅ​ថ្ងៃ​បញ្ចេញ​សកម្មភាព​ច្រើន ឬ ក្តៅ​ខ្លាំង នោះ​ត្រូវបំពេញ​ទឹក​ថែម បញ្ចៀស​ធ្លាក់​ក្នុងស្ថានភាព​បាត់បង់​ទឹក ។​

. Toby Mundel -​សាស្ត្រាចារ្យ​ជាន់ខ្ពស់​នៅ​ញូ​វ​ហ្សេ​លេន​
​ត្រូវការ​កត្តា​ជាច្រើន ដើម្បី​កំណត់​បរិមាណ​ទឹក​ចាំបាច់​ជាង​ដែល​អ្នក​ស្មាន ។ វា​រួមមាន​ទំហំ​រាងកាយ​, ស្ថានភាព​សរីរាង្គ​, បរិមាណ​បញ្ចេញ​ចោល​, ស្ថានភាព​មានគភ៌ ឬ​ឲ្យ​កូន​បៅដោះ​, របប​អាហារ​…

​ចំពោះ​មនុស្ស​ធំ​មាន​សុខភាព​ល្អ កម្រ​ស្រេកទឹក ហើយ​ទឹកនោម​មាន​ពណ៌​លឿង​ស្រាល ពោលគឺ​អ្នកនោះ​បាននិងកំពុង​ផ្គត់ផ្គង់​ទឹក​គ្រប់​ឲ្យ​សរីរាង្គ ៕ លី​សា​

spot_img
×