Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ដើម្បី​ប្រើប្រាស់ ដោយ​ឃាត់ខ្លួន ជនសង្ស័យ​ពីរ​នាក់​

spot_img

​កណ្តាល ​៖ អធិការដ្ឋាន​នគរបាល ស្រុក​ពញា​ឭ​ថ្ងៃ បានឲ្យដឹងថា ករណី រក្សាទុក​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ដើម្បី​ប្រើប្រាស់ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​អាទិត្យ ទី​២ ខែ​កញា ឆ្នាំ​២០១៨ នៅ​ចំណុច ភូមិ​ពពែ ឃុំ​ជ្រៃ​លាល់ ស្រុក​ពញាឮ ខេត្ត​កណ្តាល​។​

​ជនសង្ស័យ​ចំនួន​២​នាក់​៖ ឈ្មោះ យឹម ចំណាន ហៅ ម៉ឹង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មាន​ទីលំនៅ​ភូមិ ពពែ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្ត​កណ្តាល មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម និង​ឈ្មោះ​កន សា​រ៉េ​ម ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ជាង​ជួសជុល​រថយន្ត មាន​ទីលំនៅ​ភូមិ​ពពែ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្ត​កណ្តាល មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម។​
​វត្ថុតាង​ចាប់​យក​បាន សារធាតុ​ញៀន មេតំ​ហ្វេ​តា​មីនចំនួន​១​កញ្ចប់​តូច ទម្ងន់ ០,១៧​ក្រាម ទូរស័ព្ទ​ចំនួន​១​គ្រឿង ម៉ាក​HiYA ម៉ូតូ​១​គ្រឿង ម៉ាក Nex ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ​1GR 1898​។​

​នៅ​ថ្ងែកើតហេតុ កំ​ម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបា​ល​ជ្រៃ​លាស់ បាន​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន របស់ខ្លួន លុះ​ដល់​កន្លែងកើតហេតុ បាន​ប្រទះ​ឃើញ​ជនសង្ស័យ ទាំង​ពីរ​នាក់ មាន​សភាព​សង្ស័យ​មាន ក៏​បាន​ធ្វើ​ការហៅ ឆែកឆេរ បានឃើញ ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​១​កញ្ចប់​តូច នៅ​និង​ខ្លួនរ​បស់​ជនសង្សយ័​ឈ្មោះ កន សា​រ៉េ​ន ដែល​សង្ស័យ​ថា​ជា សា​ធាតុ​ញៀន ពេលនោះ​ក៏​បាន​ធ្វើ​ការឃាត់ខ្លួន​តែម្តង ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ថ្នាំញៀន​ខាងលើ​នេះ បាន​ទិញ​ពី​ជន​មិន​ស្គាល់​ឈ្មោះ ភេទ​ប្រុស ជា​អ្នកលក់​នំ​ប័ង តាម​ភូមិ​រាល់ថ្ងៃ គោលបំណង​ទិញ​មក​ទុក​ប្រើប្រាស់ ហើយ​ខ្លូន​ចេះ​ប្រើប្រាស់​គ្រឿងញៀន​រយៈពេល​២​ឆ្នាំ​មកហើយ​។​

​បច្ចុប្បន្ន ជនសង្ស័យ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

   

spot_img
×