Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត់​ដែល​ស្គាល់គ្នា​សោះ ពេល​ដើរ​កាត់មុខ​គ្នា ស្រាប់តែ​វាយប្រហារ​យ៉ាង​សាហាវ ដោយ​និយាយថា «​ជាស​ត្រូវ​» (​វីដេអូ​)

spot_img

​នេះ​គឺជា​ខណៈពេល​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ ដែល​ស្ត្រី​ជា​បុគ្គលិក​ការិយាល័យ​ម្នាក់ នៅក្នុង​ទី​ក្រុង Pattaya ប្រទេសថៃ ត្រូវបាន​វាយប្រហារ​យ៉ាង​សាហាវ​នៅលើ​ដងផ្លូវ ពី​សំណាក់​ស្ត្រី​ម្នាក់ទៀត ដែល​កំពុង​ដើរ​បញ្ច្រាសទិស​គ្នា ។​

​ស្ត្រី​រងគ្រោះ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​រៀបរាប់​ឲ្យ​ដឹងថា ខណៈពេល​នាង​ដើរ​នៅលើ​ចិញ្ចើមផ្លូវ និង​កំពុង​ចុច​ទូរស័ព្ទ​ហៅ​មិត្តភក្តិ​របស់​នាង ដើម្បី​ទៅ​ទិញ​បាយ​ហូប ក្នុងអំឡុងពេល​សម្រាក​ការងារ​ថ្ងៃត្រង់ នៅពេលនោះ នាង​ក៏​ស្រាប់តែ​ត្រូវបាន​វាយប្រហារ​ពី​សំណាក់​ស្ត្រី​ម្នាក់ នៅ​ពាក់​កណ្តាលផ្លូវ​តែម្តង ។

​នាង​បន្តថា​៖ «​ខ្ញុំ​ពុំ​នឹកស្មាន​ដល់​ថា កើតមាន​រឿងរ៉ាវ​បែបនេះ​សោះឡើយ ។ បន្ទាប់ពី​ស្ត្រី​នោះបាន​វាយ​មុខ​ខ្ញុំ​មួយ​ដៃ​យ៉ាង​ធ្ងន់ ខ្ញុំ​ក៏បាន​សួរ​ទៅ​នាង​ភ្លាមៗ​ថា ហេតុអ្វី​បានជា​នាង​វាយ​ខ្ញុំ​បែបនេះ​? ហើយ​ស្ត្រី​នោះបាន​ឆ្លើយតប​ថា ខ្ញុំ​ជាស​ត្រូវ​របស់​នាង ។ ខ្ញុំ​ពិតជា​ស្រឡាំងកាំង​នៅពេល​នាង​និយាយ​បែបនេះ ព្រោះ​ខ្ញុំ​ពុំដែល​ស្គាល់​នាង​សោះ​! ខ្ញុំ​គិតថា ស្ត្រី​នោះ​ជា​មនុស្ស​ឆ្កួត​តែម្តង​» ។​

«​ដោយសារតែ​ខ្លាច​ស្ត្រី​នោះ​មាន​អាវុធ ខ្ញុំ​ក៏បាន​ស្រែក​ឲ្យ​គេ​ជួយ និង​សំណាង​ណាស់ ដែល​បាន​បុរស​ជិះ​កង់​ម្នាក់ និង​បុរស​ម្នាក់ទៀត បាន​ចូល​មកជួយ​បំបែក​ស្ត្រី​នោះ​ចេញពី​ខ្ញុំ ខណៈ​នាង​កំពុង​បាន​ចាប់​បោចសក់​ខ្ញុំ​យ៉ាង​សាហាវ​» ។​

​តាមរយៈ​វីដេអូ​ពី​កាមេរ៉ា​សន្តិសុខ​ដងផ្លូវ បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ស្ថិតក្នុង​សម្លៀកបំពាក់​ធ្វើការ​ម្នាក់ បាន​ដើរ​នៅលើ​ចិញ្ចើម និង​ភ្លាមៗ​នោះ នាង​ស្រាប់តែ​ត្រូវបាន​ស្ត្រី​ម្នាក់​ដាល់​មួយ​ចំក្បាល​យ៉ាង​ពេញទំហឹង ខណៈ​ពួកគេ​បាន​ឆ្លងកាត់​គ្នា ។ នៅពេល​នាង​សួរនាំ​អំពី​ហេតុការណ៍​នេះ ស្រាប់តែ​ស្ត្រី​ទំនងជា​ឆ្កួត​នោះ ស្ទុះ​ចាប់​បោចសក់​នាង​យ៉ាង​សាហាវ​តែម្តង​… ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ស្ត្រី​ដៃដល់​នោះ ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន​ដាក់ពន្ធនាគារ ខណៈ​ស្ត្រី​រងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ទីកន្លែង​ដែល​នាង​ត្រូវបាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់មកផ្ទះ​វិញ បន្ទាប់ពី​ព្យាបាល​របួសស្រាល ។​

​ប៉ូលីស​និយាយថា ខណៈពេល​ចាប់ខ្លួន ពួកគេ​បាន​ឆែកឆេរ​កាបូប​របស់​ស្ត្រី​វ័យក្មេង​នេះ ពុំ​ឃើញ​មាន​លុយ​, ថ្នាំញៀន និង​សូម្បី​ទូរស័ព្ទ​នោះទេ ប៉ុន្តែ មានតែ​អត្តសញ្ញាណប័ណ្ណ​១​សន្លឹក​ប៉ុណ្ណោះ ៕ ឧ​ត្ត​ម​

spot_img
×