Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក ម៉ែន វិបុល ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ ដោយ​រដូវ​នេះ​ជា​រដូវភ្លៀង រដូវ​ទឹក​ឡើង ដែល​ងាយ​នឹង​បង្កឲ្យមាន​គ្រោះថ្នាក់​ជា​យថាហេតុ​

spot_img

ខេត្ត​ស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​នា​ព្រឹក​ថ្ងៃ​ចន្ទ ០៨​រោច ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ខេត្ត​បាន​ធ្វើការ​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ ដោយ​រដូវ​នេះ​ជា​រដូវភ្លៀង រដូវ​ទឹក​ឡើង ដែល​ងាយ​នឹង​បង្កឲ្យមាន​គ្រោះថ្នាក់​ដោយសារ​រន្ទះ លង់ទឹក សត្វ​អ​សិរ​ពិស​ចឹក ឬ​ខាំ និង​បញ្ហា​សុខភាព​កូនចៅ​បណ្ដាលមកពី​មូស​ខ្លា​ខាំ ជាដើម ហើយ​ក្នុង​ករណី​មាន​បញ្ហា​អ្វី​កើតឡើង ក្នុង​គ្រួសារ ត្រូវរាយការណ៍ជូន​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត ដើម្បី​មាន​វិធានការ​ចុះ​អន្តរាគមន៍​ជួយ​ដោះស្រាយ​ឲ្យបាន​ឆាប់រហ័ស និង​ទាន់​ពេលវេលា ។​

​លោក ម៉ែន វិបុល អភិបាលខេត្ត និង​ជា​ប្រធាគណៈ​កម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជួប​សំណេះ សំ​ណា​ល និង​ចែក​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ជូន​បងប្អូន​ប្រជាពលរដ្ឋ ចំនួន ២៥៥​គ្រួសារ រួមមាន ចាស់ជរា ៧៦​គ្រួសារ ជនពិការ ៣៤​គ្រួសារ ផ្ទុក​មេរោគ​អេដស៍ ១៤​គ្រួសារ កុមារកំព្រា ៦​គ្រួសារ និង​ក្រីក្រ ១២៥​គ្រួសារ មកពី​ឃុំ​ទាំង​១៦ ក្នុងស្រុក​រមាស​ហែក ។​

​ពិធី​នេះ​បាន រៀបចំ​នៅ​បរិវេណ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​រមាស​ហែក និង​មាន​ការអញ្ជើញ​ចូលរួម​ពី អស់លោក លោកស្រី ជា​ហេ​រញ្ញឹក សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា គណៈ​កិត្តិយស​សាខា លោកនាយក នាយករង​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត តំណាង​កងកម្លាំង​ទាំង​បី ប្រធាន​ក្រុមប្រឹក្សា​ស្រុក និង​លោក​អភិបាលស្រុក​រមាស​ហែក ព្រមទាំង​លោក លោកស្រី​ជា​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​រមាស​ហែក ជាច្រើនរូប​ទៀត ។

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ក៏​បាន​ពាំនាំ​មក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ និង​សេចក្ដី​នឹករលឹក​ពី​សំណាក់​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​មក​ចូលរួម​នៅថ្ងៃនេះ និង​នៅក្នុង​ស្រុក​រមាស​ហែក​ទាំ​ង​មូល ដែល​ជានិច្ចកាល​សម្ដេច លោក​តែងតែ​គិតគូរ​ពី​សុខទុក្ខ និង​ជំរុញ​ឲ្យមាន​ការដោះស្រា​យ​បញ្ហា​នានា​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង មិន​ថា​ជិត ឬ​ឆ្ងាយ​នោះទេ បើ​ទោះបីជា​សម្ដេច លោក​មិន​បាន​អញ្ជើញ​មក​ដោយ​ផ្ទាល់ ប៉ុន្តែ​លោក​បាន​ក្រើនរំលឹក ណែនាំ និង​ស្នើ​ដល់​សាខា អនុសាខា​កាកបាទក្រហមកម្ពុជា និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវតែ​ឧស្សាហ៍​ចុះ​ជួប​ជួយសង្គ្រោះ និង​ដោះស្រាយ​នូវ​បញ្ហា​របស់​ប្រជាពលរដ្ឋ ឲ្យបាន​ទាន់​ពេលវេលា នៅពេល​ដែល​បាន​ដឹង ឮ និង​ទទួល​ព័ត៌មាន​ថា​មាន​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ជួប​នូវ​ការលំបាក ឆ្លើយតប​ទៅនឹង​គោល​គ្រឹះ​របស់​កាកបាទក្រហម​កម្ពុជា ទីណា​មាន​ការលំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា ។​

ជាមួយនេះ លោក ម៉ែន វិបុល ក៏​បាន​បញ្ជាក់ថា ជា​ការពិត​ណាស់​អំណោយ​មនុស្សធម៌​នៅ​ថ្ងៃនេះ គឺ​មាន​ចំនួន​តិចតួច ពិត​មិន​អាច​បំពេញ​តាម​តម្រូវការ​របស់​បងប្អូន​ជា​យូរអង្វែង និង​អចិន្ត្រៃយ៍​បាន​នោះ​ទេ ប៉ុន្តែ​ក៏​ជា​ចំណែក​មួយ​សម្រាប់ ជួយ​ដោះស្រាយ និង​ទ្រទ្រង់​ជីវភាព​របស់​បងប្អូន​បាន​មួយកម្រិត និង​ជា​ការលើកទឹកចិត្ត​ដល់​គ្រួសារ​បងប្អូន​រងគ្រោះ ក្រីក្រ​គ្មាន​ទីពឹង ចាស់ជរា និង​មាន​ជំងឺ​ប្រចាំកាយ ឲ្យមាន​កម្លាំងចិត្ត​ឡើងវិញ កុំឲ្យ​តក់​ស្លត់​នូវ​អ្វី​ដែល​បាន​កើតឡើង ហើយ​ប្ដូរ​មក​វិញ​នូវ​ការខិតខំ​ប្រឹងប្រែង ពុះពារ តស៊ូ​គ្រប់​ឧបសគ្គ តទៅទៀត ។​

​សូមបញ្ជាក់​ថា អំណោយ​ដែល​ត្រូវ​ចែក​ជូន​នៅថ្ងៃនេះ សម្រាប់​គ្រួសារ​នី​មួយៗ ទទួលបាន អង្ករ ៣០​គ​.​ក្រ មី ១​កេស ទឹកស៊ីអ៊ីវ ៦​ដប ត្រីខ ១០​កំប៉ុង កន្ទេល​ជ័របត់ ១ ឃី​ត​១​កញ្ចប់ (​មាន ៤​មុខ គឺ​ភួយ មុង សារុង និង​ក្រមា​) រួម​និង​ថវិកា​ធ្វើ​ដំណើរ ៤០.០០០​រៀល ៕ វ៉ៃកូ​

spot_img
×