Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹង​ទេ​ថា ទាហាន​កូរ៉េខាងជើង​រត់ចោលជួ​រ​មកកាន់​កូរ៉េខាងត្បូង នឹង​ទទួលបាន​លុយ​ប៉ុន្មាន​ដែរ​?

spot_img

​ទាហាន​កូរ៉េខាងជើង​ដែល​រត់​ភៀសខ្លួន​ឆ្លងកាត់​ដំបន់ស (DMZ) ត្រូវការ​ពេលវេលា​មួយ​សម្រាប់​ជា​សះស្បើយ បន្ទាប់មក​ត្រូវ​បញ្ជូន​ទៅ​សម្ភាសន៍ រួច​នឹង​បាន​ច្បាប់​រស់​នៅ​កូរ៉េ​ខាងត្បូង​អស់​មួយ​ជីវិត​។​តាម Washington Post សុខភាព​របស់​ទាហាន​កូរ៉េខាងជើង ត្រកូល Oh បាន​រត់​ភៀសខ្លួន​កាលពី​ថ្ងៃ ១៣/១១ កំពុង​ជាសះស្បើយ​បណ្តើរៗ​ហើយ​។ Oh បាន​ចែករំលែក​ប្រាប់​កាន់តែ​ច្រើនឡើងៗ​របស់​ខ្លួន​ចំពោះ​វេជ្ជបណ្ឌិត Lee Cook-jong ប៉ុន្តែ​មកទល់​ពេល​នេះ គេ​ទើប​ឲ្យដឹងថា ៖ ទាហាន​រូប​នេះ​មាន​អាយុ​២៤​ឆ្នាំ ធ្លាប់​បើកបរ​រថយន្ត​បម្រើការ​ក្នុង​ជួរ​កងទ័ព​។ Oh បាន​ចូលធ្វើ​ទាហាន​តាំងពី​អាយុ​១៧ បន្ទាប់​ពី​បញ្ចប់​ការសិក្សា​វិទ្យាល័យ​។​

ទាហាន​កូរ៉េខាងជើង​ពេល​ទើប​បញ្ជូន​មក​សង្គ្រោះ​

ពេលនេះ Oh ទើបតែ​បរិភោគបាន​នូវ​សារធាតុ​បំប៉ន​សណ្ឋាន​រាវ ហើយក៏​អាច​ប្រើ​ដៃ​នឹង​សើច​ញញឹម​ដាក់​ក្រុម​វេជ្ជបណ្ឌិត​ដែល​ព្យាបាល​ខ្លួន​។​

​តាម​ក្រុម​វេជ្ជបណ្ឌិត​នោះ Oh ត្រូវការ​ពេលវេលា​១​ខែ ដើម្បី​ជា​សះស្បើយ​ទាំង​មុខរបួស និង​អារម្មណ៍​នឹងនរ​ដូចដើម​វិញ​។​

Reuters ឲ្យដឹងថា ជនជាតិ​កូរ៉េ​ខាងជើង ភាគច្រើន​ដែល​រត់​មក​កាន់​កូរ៉េខាងត្បូង ត្រូវ​សម្ភាសន៍​ដោយ​ស្ថាប័ន​ចារ​កម្ម​។ ពួកគេ​ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់​ស្នាក់នៅ​ថ្មី ក្នុងអំឡុងពេល​៣​ខែ ដើម្បី​សិក្សា​និង​រៀនសូត្រ ពី​របៀបរបប​រស់នៅ​កូរ៉េខាងត្បូង​។​

ក្រោយពេល​ទាហាន​ត្រកូល Oh រត់​ភៀសខ្លួន​កូរ៉េខាងជើង បាន​ជីក​ប្រឡាយ​ជ្រៅ​នៅ​តំបន់​ជាប់​គ្នា​នោះ​។​

ក្រោយ​ពេល​បញ្ចប់​វគ្គ​សិក្សា​នេះ គេ​នឹង​ត្រូវ​បាន​រស់នៅ​កូរ៉េខាងត្បូង ប្រៀប​ដូចជា​ពលរដ្ឋ​ធម្មតា ហើយ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​រៀងរាល់ឆ្នាំ ៦.៥០0​ដុល្លារ រៀងរាល់ឆ្នាំ រួច​ត្រូវបាន​រក​កន្លែង​រស់នៅ និង​ធ្វើការ​។ ពួកគេ​ម្នាក់ៗ​ក៏​នឹង​ត្រូវ​បាន​ប៉ូលិស​កូរ៉េខាងត្បូង តាម​ការពារ​ក្នុង​អំឡុង​ឆ្នាំ​ដំបូង ដើម្បី​ធានា​សុវត្ថិភាព​។​

​តាម​វេជ្ជបណ្ឌិត Lee ទាហាន​កូរ៉េខាងជើង​រូបនេះ ចាប់ពី​ពេលនេះ​ទៅ​តម្រូវ​ឲ្យ​បរិភោគ តាម​របបហូបចុក​ពិសេស​មួយ ព្រោះតែ​ស្នាមរបួស​នៅ​ពោះវៀនធំ ក្លាយ​ជា​រ៉ាំរ៉ៃ ដោយសារ​ត្រូវ​គ្រាប់កាំភ្លើង​។​

​តាម New York Times ករណី​ដែល Oh មាន​ព័ត៌មាន​ចារកម្ម​មាន​តម្លៃ​នោះ គេ​អាច​ទទួលបាន​ប្រាក់​ដល់​ទៅ ៨៦០​ពាន់​ដុល្លារ ។ នេះ​ជា​ខ្ទង់​ប្រាក់​ដ៏​ធំ​សម្បើម អាច​សាង​ជីវិត​ថ្មី​មួយ​បាន​យ៉ាង​ងាយ​។​

​គោលនយោបាយ​នេះ ត្រូវបាន​ក្រសួង​ឯកភាព​កូរ៉េខាងត្បូង​អនុវត្ត​តាំងពី​ខែ ៤/២០១៧ ជន​កូរ៉េខាងជើង​ដែល​ភៀសខ្លួន​នាំយក​មក​ជាមួយ​នូវ​នាវា​ប្រយុទ្ធ ឬ​យន្តហោះ ឬ​ព័ត៌មាន​ចារកម្ម​មានតម្លៃ និង​ទទួលបាន​ប្រាក់ ៨៦០​ពាន់​ដុល្លារ ដែល​មុន​នោះ​ទទួល​បាន​ត្រឹមតែ ១៣០​ពាន់​ដុល្លារ​ប៉ុណ្ណោះ​។​

New York Times ដដែល បកស្រាយ​ថា ការបង្កើន​ខ្ទង់​ប្រាក់រង្វាន់​នេះ សម្រាប់​ជន​កូរ៉េខាងជើង​ដែល​ភៀសខ្លួន​មកកាន់​កូរ៉េ​ខាងត្បូង​មាន​គោលបំណង​ដើម្បី​អូសទាញ​ជន​កូរ៉េខាងជើង ដែល​មាន​ក្នុង​ដៃ​នូវ​ព័ត៌មាន​សំខាន់ៗ​៕​

 

spot_img
×