Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សង្ឃរាជ​នេះ​នៅក្នុង​ពិធី​បុណ្យសព​កំពូល​តារាចម្រៀង Franklin ត្រូវបាន​ចោទប្រកាន់ «​ស្ទាប​» សុដន់​តារា​ស្រី​រូប​ស្រស់ Grande នៅលើ​ឆាក (​វីដេអូ​)

spot_img

​ពិធី​កាន់ទុក្ខ​នៃ​បុណ្យសព​កំពូល​តារាចម្រៀង អ្នកស្រី Aretha Franklin អាយុ ៧៦ ឆ្នាំ ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ នៅក្នុង Detroit ហើយ​ក្នុងខណៈ​ពេលនោះ ក៏មាន​តារា​ល្បីៗ​មួយចំនួន នៅក្នុង​សហរដ្ឋអាមេរិក បាន​ចូលរួម​ផងដែរ ។​

​តារា​ល្បីៗ​ទាំងនោះ​រួ​មាន​៖ Stevie Wonder, the Clintons, Chaka Khan, Faith Hill និង Ariana Grande ដែល​បាន​សម្តែង​ចម្រៀង​នូវ​ចម្រៀង​មួយ​បទ​របស់ Aretha មាន​ចំណងជើង​ថា​៖ ‘(You Make Me Feel Like) A Natural Woman’ នៅ​អំឡុងពេល​សម្តែង ។​

​មនុស្ស​រាប់លាន​នាក់ បាន​កំពុង​ទស្សនា ចំពោះ​ការសម្តែង​មាន​រយៈពេល ៨ ម៉ោង ដែល​ត្រូវបាន​ចាក់ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ និង​អន​ឡាញ ។ ខណៈពេល​នោះ មនុស្ស​ជាច្រើន​ក៏បាន​សម្តែង​នូវ​អារម្មណ៍​រីករាយ ទៅនឹង​ការសម្តែង​របស់ Ariana Grande ជូន​ចំពោះ Aretha Franklin ។ ប៉ុន្តែ ចុងក្រោយ ពិតជា​ភ្ញាក់ផ្អើល​នូវ​អ្វីដែល​ពួកគេ​បានឃើញ​ជាក់ស្តែង​ឥត​ប្រកែក​បាន ចំពោះ​សកម្មភាព​របស់​នាយក​សង្ឃ​ម្នាក់ ទៅលើ​តារាចម្រៀង​ស្រី​រូប​ស្រស់​រូបនេះ នៅលើ​ឆាក​សម្តែង​នៃ​វិហារ Greater Grace ។​

​នោះ​គឺជា​សកម្មភាព​ដែល​ពុំ​អាច​ទទួលយកបាន ខណៈ​លោក Charles H. Ellis III កាន់​ក្បាល​មេក្រូ​និយាយ​ទៅកាន់​ទស្សនិកជន​បណ្តើរ និង​យកដៃ​ខាងស្តាំ​ក្រៀក​ពី​ខាង​ក្រោយខ្នង Ariana និង​ព្យាយាម​បន្លំ​ស្ទាប​ច្របាច់​សុដន់​របស់​នាង​យ៉ាង​ស្តែងៗ​តែម្តង ។​

​បន្ទាប់ពី​រឿងរ៉ាវ​នេះ​បាន​ផ្ទុះឡើង លោក Charles H. Ellis III ក៏បាន​ចេញមុខ​សុំទោស​មហាជន​ជា​សាធារណៈ ប៉ុន្តែ នៅតែ​ទ​ទួ​ច​ថា គាត់​ពុំមាន​បំណង​ណាមួយ ចង់​ស្ទាប​ដើមទ្រូង​របស់​តារាចម្រៀង​ស្រី​នេះ​ទេ ។

គួរបញ្ជាក់ថា នៅក្នុងពិធីបុណ្យនេះផងដែរ ក៏ត្រូវបានឃើញមានវត្តមាន​របស់​​អតីត​​ប្រធានា​ធិប​តី​​អាមេរិក Bill Clinton ចូលរួមផងដែរ ៕ ចន្ទី (dailyedge.ie)

spot_img
×