Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ នៃ​អាង​ទន្លេ​នៅក្នុង​ប្រទេស​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ ថ្ងៃ​ចន្ទ ទី​៣ ខែ​កញ្ញា ឆ្នាំ ២០១៨ នៅ​ទីស្តីការក្រសួង លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បើក​កិច្ចប្រជុំ ស្តីពី ” ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ នៃ​អាង​ទន្លេ​នៅក្នុង​ព្រះ​ជាណា​ចក្រ​កម្ពុជា ” ដែល​សហការ​រៀបចំ​ឡើង​ដោយ អាជ្ញាធរ​ទន្លេសាប ភ្នាក់ងារ​ទឹក​បារាំង Loire-Britany and Rhine-Meuse ការិយាល័យ​ទឹក​អន្តរជាតិ​បារាំង ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន និង​ធនាគារ​ពិភពលោក ។​

​លោក លឹម គានហោ បាន​ថ្លែងថា កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ដើម្បី​ត្រួតពិនិត្យ​លើ ដំណើរការ​ក្នុង​ការអនុវត្ត​គម្រោង​នី​មួយៗ ទាក់ទង​នឹង​គោលបំណង​ដែល​បាន​ដៅ​/​កំណត់ ។ បញ្ហា​មួយចំនួន​ដែល​មាន​នៅក្នុង​ការអនុវត្ត​គម្រោង​លើ​ការពង្រឹង​សមត្ថភាព ( លើ​ផ្នែក​ថវិកា លើ​បទដ្ឋាន​គតិយុត្តិ និង​លើ​ផ្នែក​បច្ចេកទេស ) និង​ភាព​ទទួលខុសត្រូវ​នៅក្នុង​ការគ្រប់គ្រង​ផែនការ​សកម្ម នៃ​អាង​ទន្លេ​ដែល​បាន​បង្កើត​រួច​មក​ហើយ ។ ការចែករំលែក​នូវ​បទពិសោធន៍​លើ​បញ្ហា និង​ដំណោះស្រាយ​ក្នុង​ការគ្រប់គ្រង​គម្រោង ។ ការរៀបចំ​ម៉ូឌែ​ល​/​បែបបទ​គំរូ​ក្នុង​ការគ្រប់គ្រង​អាង​ទន្លេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×