Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់បាន​សាលារៀន​មាន​លក្ខណៈ​ស្តង់ដា និង​មាន​គុណភាព សម្រាប់​បុត្រ​ធីតា​លោកអ្នក សូម​កុំ​ភ្លេច​ក្រឡេក​មើល​កម្មវិធី​សិក្សា​នៅ​សាលា​អាយ​ដៀ​ស៊​ស​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ អគ្គនាយក​សាលា​អាយ​ដៀ​ស៊​ស ខេត្ត​ព្រះសីហនុ ប្រកាស​ទទួល​អប់រំ​កុមារ​តូចៗ ចាប់ពី​ថ្នាក់​មតេយ្យ រហូតដល់​ថ្នាក់​វិទ្យាល័យ ដោយ​មាន​កម្មវិធី​អប់រំ មាន​លក្ខណៈ​ស្តង់ដា​ជាតិ និង​អន្តរជាតិ ជា​ពិសេស​មាន​កម្មវិធី​សិក្សា ៣​ភាសា ប្រកបដោយ​គុណភាព​។​

ផ្តើម​ពី​បញ្ហា​នេះ លោក​ឧកញ៉ា វណ្ណ សុខ​ហេង អគ្គនាយក​សា​ស្តង់ដា​ជាតិ និង​អន្តរជាតិ អាយ​ដៀ​ស៊​ស ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ស្របពេល​រាជរដ្ឋាភិបាល​កំពុងតែ​យកចិត្តទុកដាក់​ធ្វើ​កំណែទម្រង់​គុណភាព​អប់រំ រូប​លោក​សូម​ចូលខ្លួន មក​ចែករំលែក​នូវ​បទពិសោធន៍​ការងារ​អប់រំ​មួយចំនួន ដើម្បី​ជា​ទុន​សម្រាប់​វិនិយោគ​លើ​កុលបុត្រ​កុល​ធីតា របស់​លិកអ្នក ឲ្យទទួល​បាន​ជោគជ័យ​នា​ថ្ងៃ​អនាគត​នោះ គឺ​គុណភាព​នៃ​ការអប់រំ​ប្រកបដោយ​ប្រសិទ្ធភាព​។​

ត្រង់​ចំណុច​នេះ លោក​អគ្គនាយក​សង្កត់​ធ្ងន់​ថា គុណភាព​អប់រំ ត្រូវ​ពឹងផ្អែក​ទៅលើ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ដូចជា​៖ កត្តា​សាលារៀន នាយក​សាលា លោកគ្រូ​អ្នកគ្រូ សម្ភារៈ​រូបវន្ត និង​កម្មវិធីសិក្សា ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​ភាពទាន់សម័យ ជាពិសេស​ដូច​បណ្តា​ប្រទេស​មួយចំនួន​លើ​សកលលោក​។​

ជាងនេះទៀត ក៏​ត្រូវ​បូក​បញ្ជូ​លទាំង​នាយកសាលា គ្រូបង្រៀន ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ គរុកោសល្យ បច្ចេកទេស និង​បទពិសោធន៍​ក្នុង​ការបង្រៀន ប្រកប​ដោត​ចំណេះដឹង​ពិតប្រាកដ​។ ដូច្នេះ​សាលា រួម​ទាំង​មាតាបិតា សិស្ស​ត្រូវ​មាន​តួនាទី​យ៉ាងសំខាន់ ក្នុង​ការបង្រៀន និង​បញ្ជូន​កូន​មក​សាលា​ឲ្យទាន់​ពេលវេលា ជួយ​ជម្រុញ​ឲ្យ​កូនៗ​ធ្វើ​កិច្ចការ​ផ្ទះ​ឲ្យបាន​ជាប្រចាំ និង​តាមដាន​សិក្សា របស់​កូនៗ ជា​រៀងរាល់ថ្ងៃ​ផងដែរ​។​

លោក​ឧកញ៉ា វណ្ណ សុខ​ហេង បញ្ជាក់ថា ចក្ចុវិស័យ របស់​សាលា​អាយ​ដៀ​ស៊​ស​ខេត្ត​ព្រះសីហនុ គឺ​មាន​គោលបំណង​អប់រំ​ឲ្យ​កុមារ​មាន​ចំណេះដឹង មានបំណិន​ជីវិត និង​មាន​ឥរិយាបទ​រស់​នៅ​ល្អ ចេះ​រួមរស់​ក្នុងសង្គម ហើយ​ប្រែក្លាយ​ជា​មនុស្ស​មាន​ប្រយោជន៍ សម្រាប់​សង្គមជាតិ និង​សកលលោក​ទាំងមូល​។​

លោក​ឧកញ៉ា វណ្ណ សុខ​ហេង ឲ្យដឹង​ដូច្នេះ ធ្វើឡើង​នា​ឱកាស​អបអរសាទរ ពិធី​ប្រគល់​វិញ្ញាបនបត្រ លិខិត​សរសើរ និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​គ្រប់​ភូមិ​សិក្សា នៃ​សាលា​អាយ​សៀ​ស៊​ស ឆ្នាំ​សិក្សា​២០១៧-២០១៨ កាលពី​ព្រឹក​ថ្ងៃ​ទី​សៅរ៍​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​នា​ឱកាស​នោះ​ដែរ អភិបាលរង​ខេត្ត​ព្រះសីហនុ លោកស្រី ហៀក ហ៊ី​មុល្លី មានប្រសាសន៍ថា គុណភាព​អប់រំ គឺជា​ពន្លឺ​ដ៏​ត្រ​ចេះ​ត្រ​ចង់ របស់​កុមារា កុមារី និង​សិស្សានុសិស្ស​គ្រប់ៗ​រូប​។ ដូច្នេះ​លោក​ស្រី​សូម​ចូលរួម​គាំទ្រ​ចំពោះ​សកម្មភាព របស់​លោក​ឧកញ៉ា វណ្ណ សុខ​ហេង និង​គណៈ​គ្រប់គ្រង នៃ​សាលា​អាយ​សៀ​ស៊​ស ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​ជោគវាសនា​អនាគត កុលបុត្រ​កុលធីតា​ខ្មែរ នៅ​ខេត្ត​ព្រះសីហនុ ដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​

ត្រង់​ចំណុច​នេះ លោកស្រី ហៀក ហ៊ី​មុល្លី បាន​ថ្លែងអំណរគុណ​ថ្នាក់ដឹកនាំ​សាលា​អាយ​ដៀ​ស៊​ស និង​សហការី ដែល​បាន​យកចិត្តទុកដាក់ ខ្នះខ្នែង ពង្រីក​វិសាលភាព​គុណភាព​អប់រំ ដើម្បី​បំពេញ​តម្រូវការ​ដល់​កុលបុត្រ​កុលធីតា​ខ្មែរ​នៅ​ខេត្ត​ព្រះសីហនុ​ទាំងមូល ឲ្យបាន​ល្អ​ប្រសើរ និង​ទាន់​ពេលវេលា​។​

​សាលា​អាយ​ដៀ​ស៊​ស​ខេត្ត​ព្រះសីហនុ ទទួល​បាន​ប្រកាស​ពី​ក្រសួង​អប់រំ​លេខ​២៣៦៥ ចុះ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៣ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្រុម​១១ ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​ទាក់ទិន​ការងារ​អប់រំ​នេះ លោក​ឧកញ៉ា វណ្ណ សុខ​ហេង អគ្គនាយក​សាលា​អាយ​ដៀ​ស៊​ស ស្តង់ដា​ជាតិ និង​អន្តរជាតិ ឲ្យដឹងថា សាលា​អាយ​ដៀ​ស៊​ស មាន​ចក្ខុវិស័យ និង​បេសកកម្ម​ច្បាស់លាស់ សំដៅ​ពង្រីក​លើ​វិន័យ ក្រមសីលធម៌ សេវាកម្ម​ល្អ អនាម័យ​បរិស្ថាន សុវត្ថិភាព និង​ធានា​ការអប់រំ​ប្រកបដោយ​គុណភាព​។​

​លោក​ឧកញ៉ា វណ្ណ សុខ​ហេង ឲ្យដឹង​ដូច្នេះ រួច​បញ្ជាក់ថា កម្មវិធី​សិក្សា​នៅ​សាលា​អាយ​ដៀ​ស៊​ស បាន​អនុវត្ត​ស្រប​តាម​តម្រូវការ ស្ថានភាព​សង្គម និង​បរិបទ​ប្រទេស​កម្ពុជា ដោយ​ជា​បន្តបន្ទាប់​មក​នេះ សាលា​អាយ​ដៀ​ស៊​ស​ខេត្ត​ព្រះសីហនុ បាន​បន្ត​អភិវឌ្ឍ​រៀបចំ​ស្តង់ដា​អប់រំ​លើ​បី​ភាសា គឺ​ភាសា​ខ្មែរ ភាសា​អង់គ្លេស និង​ភាសា​ចិន រួម​ទាំង​បង្រៀន​ជំនាញ​វិទ្យាសាស្ត្រ​ព័ត៌មានវិទ្យា​ដ៏​ទំនើប​ថែមទៀត​ផង​។​

​និយាយ​ដល់​ចំណុច​នេះ លោក​ឧកញ៉ា វណ្ណ សុខ​ហេង សង្កត់ធ្ងន់​ថា រាល់ថ្ងៃ​នេះ​សាលា​អាយ​ដៀ​ស៊​ស មាន​គ្រូបង្រៀន​ជនជាតិខ្មែរ និង​ជនបរទេស សុទ្ធតែ​មាន​សញ្ញាបត្រ​គរុកោសល្យ សមត្ថភាព និង​បទពិសោធន៍​យូរ​ឆ្នាំ ក្នុង​វិស័យ​សិក្សាធិការ​អប់រំ​។​
​ទន្ទឹមគ្នានេះ សាលា​ក៏​បាន​អនុវត្ត​កម្មវិធីសិក្សា​ស្រប​តាម​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​ផ្សាភ្ជាប់ នឹង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​។​

បន្ថែម​លើស​ពីនេះ បច្ចុប្បន្ន សាលា​អាយ​ដៀ​ស៊​ស​ខេត្ត​ព្រះសីហនុ កំពុង​អភិវឌ្ឍ​អគារសិក្សា​មាន​លក្ខណៈ​ស្តង់ដា ដែល​មាន​បន្ទប់​សិក្សា​ធំ​ទូលាយ ដោយ​គ្រប់​បន្ទប់​សិក្សា​ទាំងអស់​សុទ្ធតែ​ស្រប​តាម​និយាម​គរុកោសល្យ​ត្រឹមត្រូវ​។​

ជាងនេះទៀត សាលា​អាយ​ដៀ​ស៊​ស​ខេត្ត​ព្រះសីហនុ អាច​ដោះស្រាយ​នូវ​កង្វល់​បាន​ទាន់ពេលវេលា អំពី​ការបញ្ជូន​កូនចៅ របស់​អាណា​ព្យាបាល​នៅ​ខេត្ត​ព្រះសីហនុ ឲ្យទទួល​បាន​ការអប់​រំ​នៅ​សាលា​ល្អៗ ដោយ​គ្រាន់តែ​បញ្ជូន​កូនចៅ មក​សាលា​អាយ​ដៀ​ស៊សជា​ការស្រេច និង​អស់​កង្វល់ ព្រោះ​នឹង​ទទួលបាន​នូវ​ចំណេះដឹង​ពិតប្រាកដ ប្រកបដោយ​គុណភាព​៕ ដោយ​៖ ដែន សីមា​

      

spot_img
×