Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការរៀបចំ​សណ្តាប់ធ្នាប់​ផ្លូវ​អាទិភាព​ទាំង​១១​ខ្សែ​ ក្នុង​ក្រុង​ហាក់​កើត​ជំងឺ​លាប់​ឡើងវិញ​

spot_img

​ភ្នំពេញ ៖ លោក​មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ​បាន​លើកឡើង​ថា ៖ រយៈពេល​២​ខែ​ចុងក្រោយ​នេះ ការអនុវត្ត​ផែនការ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​អាទិភាព​ទាំង​១១​ខ្សែ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​ចេញ​មក​នោះ កំពុង​កើត​ជំងឺ​លាប់​ឡើងវិញ ក្រោយពី​បាន​ធ្វើ​សកម្មភាព​តែ​មួយ​រយៈពេល​របស់​អាជ្ញាធរ​ខណ្ឌ សង្កាត់ និង​សមត្ថកិច្ច ពាក់​ពន្ធ័​។​

​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ការងារ​ពង្រឹង​សុវត្ថិភាព​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​២៤​វិច្ឆិកា លោក​មាន​ចាន់ យ៉ាដា លើកឡើងថា​៖​កាលណា​យើង​រៀប សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​បានល្អ បរិស្ថាន​ក៏​ត្រូវបាន​លើក​កំពស់ ការកកស្ទះ​ចរាចរ​ក៏​ត្រូវបាន​កាត់បន្ថយ​។​លោក​ក៏​បាន​កោតសរសើរ​ដល់​អាជ្ញាធរ​ខណ្ឌ​ខ្លះ​ដែល​បាន​យកចិត្តទុកដាក់​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ជាប្រចាំ​។​តែ​ក៏​មាន​ខណ្ឌ​ខ្លះ​នៅ​មិន​បាន​អនុវត្ត​បាន​ល្អ​តាម​ការណែនាំ​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ជាពិសេស​ខណ្ឌ​៤​នៅ​កណ្តាល​ក្រុង​សមាជិក​អង្គប្រជុំ​បាន​ឯកភាព​ឲ្យមាន​ការពង្រឹង​វិធានការ​ផ្លូវច្បាប់​តឹងរឹង ពិសេស​លើ​ការផាកពិន័យ​រាល់​ការ​មិន​គោរព​ច្បាប់ ឬ​សេចក្តីណែនាំ សេចក្តីជូនដំណឹង​លើ​បញ្ហា​សណ្តាប់ធ្នាប់ និង​ចរាចរ​នេះ​ក្នុងពេល​ដែល​រាជធានី​ភ្នំពេញ​កាន់តែ​មាន​ភាពស្មុកស្មាញ និង​កកស្ទះ​ចរាចរ​កំពុង​កើតមាន​ឡើង​នា​ពេលបច្ចុប្បន្ន ហើយ​ការផាកពិន័យ​ក៏​ត្រូវ​អនុវត្ត​ឡើង​វិញ​ចាប់ពី​ការលក់ដូរ​,​ហាល​ខោអាវ​,​ការបោះ​សំរាម​ចោល​ផ្តេសផ្តាស់ ក៏​ដូច​ការ​ដឹក​សត្វ​ឆ្កែ​ឲ្យទៅ​ជុះ​លើ​សួនច្បារ​ជាដើម​។​

លោក​អភិបាលរង​ក្រុង មានប្រសាសន៍ថា​៖​បញ្ហា​ឡានធំ​ចូល​ក្រុង នៅតែ​ជា​រឿង​ឆ្លើយ​ដាក់គ្នា​។​តែ​សូម​បញ្ជាក់ថា​៖​ការចេញ​ប័ណ្ណ​សម្រាប់​រថយន្ត​ធំ​ចូល​ក្រុង​គឺ​ធ្វើ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​តែ​ទោះបីយ៉ាងណា​អាជ្ញាធរ​ពាក់ព័ន្ធ ខណ្ឌ សង្កាត់ និង​សមត្ថកិច្ច​ជំនាញ​ត្រូវ​មាន​កិច្ច​សហការ​អនុវត្ត​ទប់ស្កាត់​ឲ្យមាន​ប្រសិទ្ធភាព​ដោយ​ពិនិត្យ​ទៅលើ​ប្រភេទ​រថយន្ត​,​តម្រាយ​ផ្លូវត្រូវ​ចូល និង​ម៉ោង​ពេល​ចូល​ក្រុង​។​រថយន្ត​ធុន​ធំ​ទាំង​នោះ បើ​ទប់​ពី​ខណ្ឌ​ជាយក្រុង​ក៏​វា​មិន​អាច​ចូលមក​ដល់​កណ្តាល​ក្រុង​បានដែរ ព្រោះ​វា​មិន​អាច​ហោះចូល​បានទេ​។​ចំពោះរ​ទេះ​ធ្យូង រទេះដឹក​ឆ្នាំងដី​លក់​គឺ​លែងឲ្យ​ចូល​ក្នុងក្រុង​ហើយ បើ​ចូល​តាម​ច្រក​ណា​ច្រក​នោះ​ទទួលខុសត្រូវ​។​

​ការ​រិត​បណ្តឹង​ការអនុវត្ត​ច្បាប់ គឺអាច​ផ្លាស់ប្តូរ​ទម្លាប់​មនុស្ស​មួយចំនួន​ឲ្យ​ងាក​មក​គោរព​ច្បាប់​វិញ​។​ក្នុង​កិច្ចប្រជុំ​នេះដែរ ក៏​បាន​បង្ហាញ​ឲ្យឃើញ​នូវ​ទីតាំង​ដែល​ពុំទាន់​មាន​សណ្តាប់ធ្នាប់​ត្រឹមត្រូវ​ចំនួន​២២៥​ចំណុច​ដែល​មាន​ភាពស្មុកស្មាញ​ត្រូវតែមាន​វិធានការ​ទប់ស្កាត់​ដើម្បី​សណ្តាប់ធ្នាប់ និង​សោភ័ណភាព​ទីក្រុង ក៏​ដូច​លើកកម្ពស់​ស្ថានភាព​ចរាចរ​ផង​ដ​៕ ដោយ​៖​កូឡាប​

spot_img
×