Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ លើកទឹកចិត្ត​ដល់​អ្នក​ការពារ​ធនធាន​ធម្មជាតិ​សត្វព្រៃ និង​សត្វ​សមុទ្រ​កម្រ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​នាឱកាស​ពិធី​ជួប​ពិភាក្សា​ការងារជាមួយមន្ត្រី​ថ្នាក់ដឹកនាំ​មន្ត្រី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៨​។ ឯកឧត្តម បាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ឬ​អ្នកពាក់ព័ន្ធ​ការងារ​ចលនា​ដល់​ការការពារ​អភិរក្ស័​ធនធានធម្មជាតិ សត្វព្រៃ និង​សត្វ​សមុទ្រ​កម្រ នៅក្នុង​ខេត្ត​ព្រះសីហនុ​ទាំងមូល​។​

ទាក់ទិន​ការងារ​អភិរក្ស័​នេះ ឯកឧត្តម​យន្ត មីន ក៏​បាន​ជម្រុញ​ឲ្យ​មន្ត្រី​ជំនាញ​មន្ទីរ​កសិកម្ម ត្រូវ​បំផុស​ចលនា និង​លើកទឹកចិត្ត​ដល់​ពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​នានា ឲ្យចូល​រួម​លើ​ការងារ​ការពារ​អភិរក្ស័​សត្វព្រៃ ឬ​ត្រី​សមុទ្រ​កម្រ មានដូចជា​៖ សត្វ​អណ្តើក​សមុទ្រ ឬ​សត្វ​ល្មិច​ជាដើម តាមរយៈ​រួមគ្នា​ការពារ ឬ​កុំ​សម្លាប់​សត្វ​អណ្តើក​សមុទ្រ​ធ្វើ​ជា​អាហារ ដោយ​ងាក​មក​រួម​គ្នា​នាំ​យក​សត្វ​កម្រ​ខាងលើ យក​ទៅ​លែង​ក្នុង​សមុទ្រ​ទឹក​ជ្រៅ នៅក្នុង​តំបន់​ធម្មជាតិ​វិញ​។​

ជា​បន្តបន្ទាប់​មក​នេះ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក៏​ធ្លាប់​មានប្រសាសន៍​លើកទឹកចិត្ត​ដល់​លោក​ឧកញ៉ា ទៀ វិចិត្រ អគ្គនាយក​ក្រុមហ៊ុន ជី​.​ធី​.​វី​.​ស៊ី​, ស្ពីដ​បូត​កម្ពុជា (G.T.V.C, SPEED BOAD CAMBODIA) ដែល​ឈានមុខ​គេ​ក្នុង​ការងារ​ថែរក្សា​អភិរក្ស័ ឬ​លែង​សត្វព្រៃ និង​សត្វ​សមុទ្រ​កម្រ ឲ្យទៅ​រស់នៅក្នុង​តំបន់​ធម្មជាតិ​វិញ​។​

ព្រម​ជាមួយគ្នានេះ ឯកឧត្តម យន្ត មីន ក៏​បាន​អំពាវនាវ​បន្ថែមទៀត​ដល់​ប្រជាពលរដ្ឋ និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​ថែរក្សា​អភិរក្ស័​សត្វព្រៃ និង​ត្រី ឬ​សត្វ​សមុទ្រ​កម្រ ឲ្យបាន​ច្រើន​បន្ថែម​ទៀត​នា​ថ្ងៃ​ខាង​មុខ​។​

ទន្ទឹម​គ្នា​នេះ​ដែរ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម ត្រូវ​ផ្តោត​ការយកចិត្តទុកដាក់ ក្នុង​ការងារ​ចុះ​ជួយ​ប្រជាពលរដ្ឋ​លើ​ជំនាញ​បង្កបង្កើនផល ចិញ្ចឹមសត្វ និង​ធ្វើ​សកម្មភាព​ទប់ស្កាត់​ការកាប់​រាន​ដីព្រៃ របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ ទប់ស្កាត់​ការនេសាទ​ខុសច្បាប់ ជាពិសេស ត្រូវ​ចុះ​ជួយ​អប់រំ​បណ្តុះបណ្តាល​ជំនាញ​ជូន​ប្រជាពលរដ្ឋ នៅ​គ្រប់​សហគមន៍​ឲ្យមាន​ចំណេះដឹង​ផ្នែក​កសិកម្ម បង្កបង្កើន​ផល ក៏​ដូច​ជា​ការ​ចិញ្ចឹមសត្វ ដើម្បី​បង្កើន​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ប្រសើរ​ថែម​ទៀត​នា​ថ្ងៃ​អនាគត​៕ ដោយ​៖ ដែន សីមា​

 

spot_img
×