Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វិធីសាស្ត្រ​ងាយៗ ដើម្បី​បំបាត់​ស្នាម​ខ្មៅ​ក្រោម​ភ្នែក​

spot_img

​សម្រស់​គឺ​ជា​អាវុធ​ដ៏​សំខាន់​សម្រាប់​ស្ត្រី​គ្រប់រូប​។ សម្រស់​អាច​ទាក់ភ្នែក​មនុស្ស​គ្រប់​គ្នា​ឲ្យ​ងាក​មើល​អ្នក ហើយ​នារីៗ​ជាច្រើន​ប្រើប្រាស់​វា​រក​ចំណូល​បាន​យ៉ាង​ស្រួល តាមរយៈ​ការផ្សព្វផ្សាយ​ផលិតផល​ថែរក្សា​សម្រស់​ជាដើម​។​

​នារី​មួយចំនួន ត្បិត​មាន​ទំរង់​មុខ និង​ស្បែក​ស្រស់ស្អាត តែ​ពួកគេ​មាន​បញ្ហា​ស្នាម​ដក់ខ្មៅ ក្រោម​ភ្នែក ដែល​ជា​ធ្វើឲ្យ​សម្រស់​ពួកគេ​មួយ​ផ្នែក​បាត់ប​ង់​។ ខាងក្រោម​នេះ CEN សូម​ណែនាំ វិធីសាស្ត្រ​ងាយៗ និង​ចំណាយ​ថវិការ​តិច ដើម្បី​បំបាត់​បញ្ហា​ស្នា​ខ្មៅ​ក្រោម​ភ្នែក ​៖

– យក​ដំឡូងបារាំង​ឆៅ​កាត់​ជា​២​ចំណិត រួច​ស្អំ​ភ្នែក​រយៈពេល​២០​នាទី​។ វីតាមីន​C និង K ដែល​មាន​នៅក្នុង​ដំឡូង បារាំង​។​

– យក​សំឡី​ជ្រលក់​ក្នុង​ទឹកដោះគោ​ត្រជាក់ៗ​រួច​ស្អំ​ភ្នែក​ទុក​២០​នាទី​។​

– បន្តក់​វីតាមីន​E ២​ទៅ​៣​តំណក់​ចូលទៅក្នុង​ទឹក​ត្រជាក់​រួច​ស្អំ​ភ្នែក​២០​នាទី​។​

– យក​ត្រសក់​ត្រជាក់​ហាន់​ជា​ចំណិត​រួច​ស្អំ​ភ្នែក​២៥​នាទី​។​

– កញ្ចប់​តែ​ដែល​ឆុង​ហើយ ដាក់​ក្នុង​ទូរ​ទឹកកក រួច​ត្រាំ​ក្នុង​ទឹក​ត្រជាក់ យក​មក​ស្អំ​ភ្នែក​ទុក​២៥​នាទី​។​

– យក​ផ្នែកព៌​ណស​របស់​ស៊ុត មក​លាប​ក្រោម​ភ្នែក​ហើយ​ទុក​២០​នាទី​។​

​ប្រភព​៖healthline

សុភ័ក្ត្រ

spot_img
×