Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី​មហាលាភ​សំណាង គ្រា​ដើរ​តាម​ឆ្នេរសមុទ្រ នាង​រើស​បាន “​ថ្ម​កខ្វក់​” មួយ​ដុំ ស្មាន​មិន​ដល់​ថា វា​ជា​សម្បត្តិ​មហាសាល​សោះ (​វីដេអូ​)

spot_img

​ក្មេងស្រី​ម្នាក់​នៅ​អាមេរិក ពេល​ដើរ​លេង​តាម​ឆ្នេរសមុទ្រ នាង​ប្រទះឃើញ​ដុំថ្ម​ចម្លែក ច្បាម​ជាប់​ដោយ​សារាយសមុទ្រ ។ នាង​ក៏​កាន់​វា​យក​មក​ផ្ទះ ។ គ្រាន់តែ​ក្រឡេកឃើញ​ភ្លាម​បុរស​ជា​ឪពុក​ដឹងថា វា​ពុំ​មែន​ជា “​ដុំថ្ម​” ធម្មតា​ទេ ។​

​គាត់​យក​វា​ទៅ​កោស​លាង​សម្អាត ហើយ​លេចចេញ​រូបរាង ជា​ខ្យង​សមុទ្រ​ម្យ៉ាង​ហៅថា Abalone និង​ថែម​ទាំង​មាន​ពណ៌​ក្រហម​កម្រ​ជួប ។ សភាវៈ​សមុទ្រ​នេះ តែង​ត្រូវ​ពពួក​សារាយ​ខ្យង​សមុទ្រ​តូចៗ​ហ៊ុំ​ព័ទ្ធ​ពី​ក្រៅ​មើលទៅ​ដូច​ជា​ដុំ​ថ្ម សូម្បី​តែ​ប្រជា​នេសាទ ប្រសិនបើ​ភ្នែក​ពុំ “​មុត​” ក៏​ងាយ​ភ័ន្តច្រឡំ​ដែរ ។​

​បុរស​ជា​ឪពុក បាន​ណែនាំ​ឲ្យ​កូន​របស់​ខ្លួន​ផ្តាច់​យក​សាច់ “​ដ៏​ឆ្ងាញ់​ពិសារ​” របស់​វា​មក​ទុក​ធ្វើ​ម្ហូប ។ សូម្បី​សាច់​របស់ Abalone នេះ​ក៏​មាន​តម្លៃ​ថ្លៃ​ណាស់ ។

​ប្រការ​ចម្លែក​បំផុត​នោះ​គឺ​ក្រោយពេល​ផ្តាច់​យក​ផ្នែក​សាច់​ចេញ ក្មេងស្រី​បាន​ប្រទះ​ឃើញ​គុជ​ខ្យង (​ពែ​ក​-Pearl) ពណ៌​ខ្មៅ​នៅ​ខាងក្នុង ។ វា​ជា​ប្រភេទ​ពែ​ក (Pearl) កម្រ​ពុំ​អាច​ផលិត​សិប្បនិម្មិត​បាន ។​

​ចុង​ក្រោយ​នាង​ប្រមូល​បាន​គ្រាប់ពែក​ខ្មៅ​ដ៏​កម្រ ៤​គ្រាប់ ។​

​គេ​ពុំ​ដឹងថា គ្រាប់​គុជ​ខ្យង ក្មេង​ស្រី​នេះ​រកបាន​មាន​តម្លៃ​ប៉ុន្មាន​ទេ គ្រាន់តែ​ដឹងថា វា​ពុំ “​តិច​ឡើយ​” ។ មុន​នោះ លោក Wesley Rankin បាន​រកឃើញ​គ្រាប់ពែក Big Pink ទម្ងន់ 470 carat នៅ​អំឡុង​ឆ្នាំ ១៩៩០​។ នៅ​ឆ្នាំ ១៩៩១ លោក​លក់​បាន​តម្លៃ​, ៤,៧ លាន USD ៕ ចន្ទ្រា​

​ខាងក្រោម​គឺជា​វីដេអូ​ក្មេងស្រី​មហាលាភ​សំណាង

spot_img
×