Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រួមចំណែក​ទិញ​ដប​ទឹក​សប្បុរសធម៌ Starbucks Cambodia ស្មើរ​នឹង​ចូលរួម​បោះពុម្ព​សៀវភៅ​ពង្រីក​ការអាន​

spot_img

​ភ្នំពេញ​-​ចែករំលែក​ក្តីស្រលាញ់​ជាមួយ​នឹង​ពង្រី​កការ​អាន​សៀវភៅ​របស់​កុមារ​តូចៗ Starbucks Cambodia បាន​ធ្វើ​កម្មវិធី​ប្រមូល​ថវិការ​ពី​ការលក់​ដប​ទឹក​សប្បុរសម៌​របស់ Starbucks +Let’s Red ! និង​កា​រចនា​ដប​ទឹក​ទាំងនោះ​ចេញ​ពី​គំនូរ​ក្នុង​សៀវភៅ​ដែល​ផលិត​ដោយ​កម្ម​វិធី “​តោះ​អាន​!” របស់​អង្គការ​មូលនិធិ​អាស៊ី​នៅក្នុង​យុទ្ធនាការ “Give Good” សម្រាប់​ផលិត​សៀវភៅ​បន្ថែម នា​ឱកាស​បុណ្យ ណូអែល​ខាងមុខនេះ​។​

​លោក ប៉ោ លឹម អ្នកគ្រប់គ្រង​ទូទៅ​របស់ Starbucks Cambodia បាន​ថ្លែងថា សម្រាប់​រដូវ​កាល​នេះ យើងខ្ញុំ​ចង់​ជម្រុញ​ឲ្យ​អតិថិជន​របស់​យើង​បាន​ចូលរួម​ធ្វើ​អំពើ​ល្អ មិន​ថា​តិចតួច​យ៉ាងណាក្តី​។​យើងខ្ញុំ​មាន​កិត្តិយស​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​អង្គការ​មូលនិធិ​អាស៊ី នៅក្នុង​យុទ្ធនាការ “Give Good” ដើម្បី​ធ្វើ​ឲ្យ​សហគមន៍​យើង​កាន់តែ​ប្រសើរឡើង​។ លោក​បន្ថែម​ទៀត​ថា បើទោះបីជា​អតិថិជន​រកមើល​ជាវ​ដប​ទឹកជា​អំណោ​យក្តី ឬក៏​ចំណាយ​តិចតួច​ក្តី​តាមរយៈទ​ង្វើ​នេះ គឺ​អតិថិជន​បាន​ចូលរួមចំណែក​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​សហគម​ន៍​ផងដែរ​”​។​

​អង្គការ​មូ​និធិ​អាស៊ី​បាន​ចូល​រួមចំណែកយ៉ា​ង​សកម្ម ក្នុង​ការពង្រឹង​អភិបាលកិច្ច ការផ្តល់​សិទ្ធ​អំណាច​ទៅ​កាន់​ស្ត្រី ការបង្កើត​ឱកាស​នៅ​សេដ្ឋកិច្ច ការធ្វើការ​លើ​បរិស្ថាន ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ការបង្កើត​ឱកាស​អប់រំ និង​កិច្ចការ​អប់រំ​នៅ​កាន់​សាលា និង​សកល​វិទ្យាល័យ​។ ជាពិសេស​គិត​មកដល់ពេលនេះ អង្គការ​មូនិ​ធិ​អាស៊ី បាន​បោះពុម្ភ​សៀវភៅ​ទូទៅ​នឹង​ចែកចាយ​ក្នុង​ប្រទេស​កម្ពុ​ជា បាន​ជាង​មួយ​លាន​ច្បាប់​។ ចំណែក​សៀវភៅ “ តោះ​អាន ! ” ដែល​បកប្រែ​ជា​ភាសាជាតិ​បាន​ចំនួន​១០​ក្បាល និង​សៀវភៅ​និពន្ធ​ថ្មី​បាន ១២​ក្បាល និង​នៅ​សល់​៨​ក្បាល​ទៀត​កំពុង​តែ​រៀបចំ​។​

​លោកស្រី Meloney Lindberg អ្នកតំណាង​ប្រចាំ​ប្រទេស​កម្ពុជា​របស់​អង្គការ​មូលនិធិ​អាស៊ី បាន​ឲ្យ​កាលពី​ព្រឹក​ថ្ងៃទី​២៤ វិច្ឆិកា នៅ​ហាង​កាហ្វេ Stabucks ថា ការផ្តល់​អំណោយ​ជា​ថវិកា​សម្រាប់​ពង្រីក​ការអាន​សៀវភៅ​របស់​ហាង​កាហ្វេ Starbcks គឺ​ជា​កម្មវិធី​មនុស្សធម៌​មួយ​ដែល​ជា​យុទ្ធនាការ​ចែករំលែក​ក្តីស្រលាញ់​។ លោកស្រី​បន្ថែមថា “ តោះ​អាន​! ” ជា​កម្មវិធី​ថ្នាក់​តំបន់​ដែល​ប្រមូលផ្តុំ​អ្នក​មាន​សមត្ថិភាព​ក្នុង​តំបន់ ដើម្បី​បង្កើត​ជា​សៀវភៅ​រឿងនិទាន​ក្នុង​គោលបំណង​ជម្រុញ​ឲ្យ​កុមារ​ស្រលាញ់​ការអាន​“ តាមរយៈ​ការសហការ ជាមួយនឹង Starbucks Cambodia លោកស្រី​សង្ឃឹមថា និង​អាច​ពង្រីក​ការផលិត និង​ចែកចាយ​សៀវភៅ​រឿង​ជា​ភាសាជាតិ​ទៅកាន់​សហគមន៍​ដែល​ខ្វះខាត​៕ ដោយ​-​ក្រុមហ៊ុន​

spot_img
×