Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ក្រុង​មូ​ស្គូ​កំពុង​តក់ស្លុត​ពេល​ឃើញ​សាកសព​អាក្រាត​របស់​នារី ២​រូប ស្ថិតក្នុង​… វ៉ា​លី​ស​

spot_img

សមត្ថកិច្ច​រុស្ស៊ី​កំពុង​មាន​កង្វល់​ថា ពួកគេ​កំពុង​ប្រឈម​នឹង​ឃាតករ​ដៃដល់​សាហាវ​ម្នាក់​ហើយ ក្រោយពេល​ដែល​គេ​ប្រទះឃើញ​សាកសព​នារី ២​នាក់​នៅក្នុង​វ៉ា​លី​ស​ពណ៌​ខ្មៅ ទាំង​អាក្រាតកាយ ។​

​សាកសព​អាក្រាត​របស់​នារី​ទី​១ ដែល​រក​ឃើញ​ក្នុង​វ៉ា​លី​ស ពណ៌​ខ្មៅ ។​

​តាម Daily Mail ប៉ូលិ​សមូ​ស្គូ បាន​រកឃើញ​សាកសព ២​នេះ​នៅក្នុង​ករណី ២​ផ្សេងគ្នា ។​

​អ្នកជំនាញការ​ខាង​កោសល្យវិច្ច័យ ពុំ​ទាន់​រកឃើញ​មូលហេតុ​នៃ​ការស្លាប់​របស់​ជនរងគ្រោះ ដែល​រកឃើញ​ថា​ស្លាប់​មុន​ក្រោយ​គ្នា ៣​សប្តាហ៍​នោះទេ ។​

​អ្នក​ស៊ើបអង្កេត បារម្ភ​ខ្លាចក្រែង​វា​ជា “​ឃាតករ​សម្លាប់​មនុស្ស​ច្រក​វ៉ា​លី​ស​” ហើយ​វា​សំដៅ​ទៅលើ​នារី​ក្មេងៗ ព្រមទាំង​លក្ខណៈ​ស្រដៀង​គ្នា​នៃ​ការ “​សម្លាប់​គួរឲ្យខ្លាច​” របស់​ករណី​ទាំង ២ ។​

​ប៉ូលិស​ពុំ​បាន​ប្រកាស​ពី​អត្តសញ្ញាណ​អ្នក​រងគ្រោះ​ទេ ។​

​ជនរងគ្រោះ​ម្នាក់​បាន​សាក់​រូប​ម្កុដ​នៅ​ខ្នង ។​

​នៅ​ថ្ងៃ​ទី ៣១ ខែ​សីហា អ្នកជិះ​កង់​ម្នាក់​បាន​ប្រទះឃើញ​វ៉ា​លី​ស​មួយ​នៅ​ច្រក​ផ្លូវ​តូច​មួយ​ក្បែរ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Lyublino ភាគ​អាគ្នេយ៍ ក្រុង​មូ​ស្គូ ហើយ​សាកសព​ពុំ​មាន​ស្នាមរបួស ឬ​ការចាប់រំលោភ​អ្វី​ទេ ។​

​ថ្ងៃទី ៨ ខែ​សីហា ប្រមាណ ៣​សប្តាហ៍​មុន​នោះ សាកសព​នារី​ក្មេង​ច្រក​ក្នុង​វ៉ា​លី​ស​ពណ៌​ខ្មៅ​ដូចគ្នា នឹង​រាងកាយ​អាក្រាត​ត្រូវបាន​រកឃើញ​នៅ​ភាគ​និរតី ទីក្រុង​នេះ ក្បែរ​ឧទ្យាន Vorotsorsky ។​

​អ្នក​ស៊ើបអង្កេត​បារម្ភ​ថា រឿង​២​ជា​របស់​ឃាតករ​តែ​ម្នាក់ ។​

​មន្ត្រី​ស៊ើបអង្កេត​ម្នាក់​ប្រាប់ថា ៖ ពុំ​ឃើញ​មាន​ស្លាកស្នាម លើ​សាកសព​ទេ ហើយក៏​ពុំ​មាន​ការរំលោភ​អ្វី​ដែរ ។​

​មកទល់ពេលនេះ មូលហេតុ​បណ្តាល​ឲ្យ​អ្នក​ទាំង ២​ស្លាប់ នៅតែ​ជា​អាថ៌កំបាំង​។ ប៉ូលិស​កំពុង​ស្ទុះស្ទារ​ស៊ើបអង្កេត​រក​ជនល្មើស ៕ ចន្ទ្រា​

spot_img
×