Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​កុមារី​ម្នាក់​ដែល​ត្រូវ​ម្តាយចុង​វាយ​បែក​សាច់ ខណៈ​ពេល​ឪពុក​បង្កើត​កាន់តែ “​ព្រៃផ្សៃ​” ព្រោះ​បែរជា​ថា ៖ “​វាយ​ដូច្នេះ​ទើប​ត្រូវ​!”

spot_img

ពុំ​ត្រឹមតែ​ពុំ​ថ្លែង​ការពារ​ដល់​កូនស្រី​វ័យ​ជំទង់​ដែល​ជា​កូនបង្កើត​បុរស​ជា​ឪពុក​ម្នាក់នេះ​នៅ​បាន​និយាយ​ការពារ​ទង្វើ​យង់ឃ្នង​របស់​ប្រពន្ធចុង ជា​ហេតុ​ធ្វើឲ្យ​សាធារណជន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ប្រជុំជន Yibin ខេត្ត​ស៊ី​ឈួន ប្រទេស​ចិន ។ តាម​គេហទំព័រ Sohu នារី​ម្នាក់​ត្រកូល Lu អាយុ ២៥​ឆ្នាំ កំពុងធ្វើដំណើរ ក៏​ប្រទះឃើញ​ក្មេងស្រី​អាយុប្រមាណ ១២​ឆ្នាំ កំពុង​អង្គុយ​យំ​ខ្សឹកខ្សួល នៅ​ចិញ្ចើមថ្នល់ ។​

​នាង​ចូល​ទៅ​កៀក ក៏​ឃើញ​លើ​ជើង ដៃ ខ្លួន​នាង​តូច​មាន​ស្នាម​ជាំ​ពេញ​។ ពិនិត្យ​បែបផែន​វា​គឺជា​ស្នាម​រំពាត់ ខ្វាត់ខ្វែង​… មានន័យ​ថា នាង​បាន​រង​ការធ្វើ​ទារុណកម្ម​ដ៏​…​ព្រៃផ្សៃ ។​

​ក្រោយពេល​លួងលោម សាកសួរ​មួយសន្ទុះ​ទើប​ដឹងថា នាង​ត្រូវ​ម្តាយចុង​វាយ ហើយ​វាយ​ជាប្រចាំ​តែម្តង ។ នាង​ទើប​រង​រំពាត់ (​ប្រដាប់​ថ្ពក់​ខោអាវ​) ហើយ​ក៏​កំពុង​វាយ និង​ត្រូវ​បន្ថែមទៀត ។​

​ខ្លួនប្រាណ​នាង​តូច​ពិតជា​គួរ​ឲ្យ​អាណោចអធ័ម ។​

​ប្រការ​ដែល​នាង​តូច​កាន់តែ​តូចចិត្ត​នោះ ព្រោះ​ត្បិត​ឪពុក​បង្កើត​បែរជា​បើ​កដៃ ហើយ​មាន​ពេលខ្លះ​បានរួម​ដៃ ចង​ជើង​នាង​ព្យួរ​ឡើង​ទៀតផង ។ ឥឡូវ​ម្តាយចុង​បាន​បណ្តេញ​នាង​ចេញ​ឲ្យទៅ​នៅ​ជាមួយ​ជីដូន​ជីតា​ខាង​ឪពុក​… ។ នាង Lu ទ្រាំ​លែង​បាន​ក៏​ទៅប្តឹង​ប៉ូលិស ។​

​នៅ​ប៉ុស្តិ៍​ប៉ូលិស បុរស​ជា​ឪពុក​ឆ្លើយថា ខ្លួន​បាន​លែងលះ​ជាមួយ​ប្រពន្ធដើម ១១​ឆ្នាំ មុន ហើយ​ក៏​យក​ប្រពន្ធ​ក្រោយ ។ កូនស្រី​របស់​គាត់​នេះ​ពី​តូច​ល្អ​ដល់​ធំ​ទៅ​តែង​គេច​ពី​ផ្ទះ​លេង​ហ្គេម​… ។​ល​។​

​ក្មេងស្រី​ត្រូវ​ឪពុក​បង្កើត​បែរជា​… គាំទ្រ​ឲ្យ​វាយ ។​

​ចុង​ក្រោយ​បុរស​ជា​ឪពុក​បង្កើត​និយាយ​ទាំង​គ្មាន​ការ​អាណិត​សូម្បី​បន្តិច​ថា ៖ កូនស្រី​នេះ​វា​ខូច វាយ​វា​ដូច្នេះ​គឺ​… ត្រឹមត្រូវ​។​

​ហេតុការណ៍​នៅ​បន្ត ខណៈពេល​ដែល​បណ្តាញ​សង្គម​កំពុង​លូកដៃ​ចូល​ព្រោះ​តែ​ទង្វើ​បែប​នេះ មក​លើ​ក្មេង ៕ លី​សា​

spot_img
×