Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ មាន​អ្នក​ជួយ​ជ្រោមជ្រែង​យក​អាសា ។ លុយកាក់ គួរ​ក្តាប់​ឱកាស​ឲ្យទាន់​ដើម្បី​ការវិនិយោគនាំម​កនូវ​ប្រាក់ចំណេញ​ធំ ។ មនោសញ្ចេតនា ត្រូវ​ចេះ​បង្កើត​គម្លាត​ក្នុង​មនោសញ្ចេតនា ដើម្បី​បង្កើន​ថែម​ភាព​ទាក់ទាញ​សម្រាប់​ខ្លួនឯង ។​

​ឆ្នាំ​ឆ្លូវ ៖ ល្អប្រសើរ ទទួលបាន​ព័ត​មាន​រីករាយ​ស្មាន​មិន​ដល់​ច្រើន ។ លុយកាក់ អាច​បញ្ចេញ​ទុនវិនិយោគ​ជោគជ័យ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​ខាល​៖ ការងារ ត្រូវ​មាន​ការ​ត្រៀម​រៀបចំ​ឲ្យ​ម៉ត់ច​ត់​សម្រាប់​គ្រប់​កិច្ចការ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ពី​ខាងក្រៅ ។ មនោសញ្ចេតនា ៖ ល្អប្រសើរ ។​

​ឆ្នាំ​ថោះ ៖ ការងារ ជោគជ័យ ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ ។ លុយកាក់ ទទួលបាន​ដំណឹង​ល្អ​ពាក់ព័ន្ធ​ដល់​លុយកាក់ ។ មនោសញ្ចេតនា ត្រូវគោរព​ថែរក្សា​មនោសញ្ចេតនា​សព្វថ្ងៃឲ្យ​បាន​ល្អ ។​

​ឆ្នាំ​រោង ៖ ការងារ ត្រូវ​សម្រួល​ការងារ​ឡើងវិញ ទើប​សង្ឃឹម​បាន​រីកចម្រើន​ខ្លាំង ។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម កក់ក្តៅ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ជួប​រឿង​រំខាន​ចិត្តច្រើន ត្រូវ​នឹងនរ ប្រឈម​មុខ​ដោះស្រាយ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ។​

​ឆ្នាំ​មមី ៖ ការងារ មាន​អ្នក​ច្រណែនឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ល្អប្រសើរ មាន​ឱកាស​បាន​លាភ ។ មនោសញ្ចេតនា បញ្ហា​សុខភាព​ឥទ្ធិពល​ដល់​មនោសញ្ចេតនា ។​

​ឆ្នាំ​មមែ ៖ ការងារ ប្រព្រឹត្តទៅ​ជា​ធម្មតា មិន​កើត​មាន​រឿង​អ្វី​គួរឲ្យ​បារម្ភ ។ លុយ​ក​កាក់ មិន​ត្រូវ​លោភលន់​ហួស​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ។​

​ឆ្នាំ​វក ៖ ការងារ ៖ គួរ​ពឹង​មិត្តភក្តិ​ឲ្យជួយ​ដោះស្រាយ​ការលំបាក​ក្នុង​ការ​ងារ ។ លុយកាក់ មិន​ត្រូវ​ខ្ជះខ្ជាយ រក្សា​ប្រាក់កាស​ឲ្យបាន​គត់មត់ ។ មនោសញ្ចេតនា​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នា​រកា ៖ ការងារ ត្រូវ​ដាច់​ខាត​ក្នុង​ការងារ កុំ​បង្ហាញ​ភាពស្ទាក់ស្ទើរ​អល់អែក​។ លុយកាក់ ល្អប្រសើរ ខំ​ប្រឹងប្រែង​ជាងនេះទៀត​នោះ ប្រភព​ចំណូល​នឹង​ហូរហៀរ ។ មនោសញ្ចេតនា កុំឲ្យ​បញ្ហា​លុយកាក់ ឥទ្ធិពល​ដល់​មនោសញ្ចេតនា ។​

​ឆ្នាំចរ ៖ ការងារ ទទួលបាន​លទ្ធផល​ល្អ​ច្រើន ។ លុយកាក់ ចំណូល​កើនឡើង តែ​មិន​ត្រូវ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​បញ្ចៀស​ធ្វើឲ្យ​ប៉ះពាល់​ផ្លូវចិ​ត្ត​គូស្នេហ៍ ។​

​ឆ្នាំ​កុរ ៖ ការងារ កុំឲ្យ​រឿង​ផ្ទាល់ខ្លួន​ឥទ្ធិពល​ដល់​ការងារ ត្រូវ​សម្រួល​អារម្មណ៍​ឡើងវិញ ។ លុយកាក់ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ទំនុកបម្រុង​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ៕​

spot_img
×