Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាញ់រះ​ដោយ​អាវុធ​នៅ​អាមេរិក មនុស្ស​ជាច្រើន​រង​គ្រាប់​

spot_img

​នៅ​យប់​ថ្ងៃទី​៣ ខែកញ្ញា នៅក្នុង​តំបន់​អគារ​មួយនា​ទីក្រុង San Bernardino រដ្ឋ California អាមេរិក​បានកើត​ឡើង​ករណី​ផ្ទុះអាវុធ បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច​៨​នាក់​ត្រូវ​គ្រាប់ ក្នុងនោះ​មាន​៣​នាក់​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​បំផុត​។​

​រថយន្ដ​ប៉ូលិស​នៅ​កន្លែង​ហេតុ​

​តាម​CNN ដែល​ដកស្រង់​សម្ដី​អ្នកនាំពាក្យ Richard Lawhead របស់​ស្នងការ​ប៉ូលិស ខណៈពេលដែល​កើតហេតុ​នេះ មនុស្ស​មួយក្រុម​កំពុង​លេងល្បែង​ជុំគ្នា​នៅក្រោម​អគារ​។ អ្នកនាំពាក្យ​រូបនេះ​ឱ្យដឹង​បន្ថែមថា ជនដៃដល់​អាច​ប្រើ​ទាំង​កាំភ្លើង​វែង​និង​កាំភ្លើងខ្លី​។​

​មកទល់ពេលនេះ​ពុំទាន់​ឃើញ​មានការ​ចាប់ខ្លួន ក៏ដូចជា​មូលហេតុ​បណ្ដាលឱ្យមាន​ការផ្ទុះអាវុធ​នេះឡើយ​។​

​តាម​ប៉ូលិស តំបន់​កើតឡើង​ករណី​បាញ់រះ​នេះ​គឺជា​កន្លែង​ធ្វើ​សកម្មភាព​របស់​ក្រុមសង្គមងងឹត​ច្រើន​ក្រុម ហេតុនេះ​វា​អាចជា​ករណី​កម្ចាត់​គ្នា​ទៅវិញទៅមក​។​

​សាក្សី​មួយ​ឈ្មោះ​Alysa Marie រស់នៅ​ជិត​អគារ​នេះ​និយាយថា អ្នកស្រី​បានឮ​ស្នូរ​ផ្ទុះ​ប្រមាណ​១៥-២០​គ្រាប់​ផ្ទួនៗ​គ្នា​។ អ្នកស្រី​ប្រាប់ CNN ថា​៖ បងថ្លៃ​របស់ខ្ញុំ​អាច​ឮស្នូរ​គ្រាប់​រត់​ប្របេះ​ផ្ទះ​ពួក​ខ្ញុំ ព្រោះ​ពេល​ផ្ទុះអាវុធ​នោះ​គាត់​នៅ​ខាងក្រៅ​ផ្ទះ​។​

​ឧទ្ធម្ភាគចក្រ​របស់​ប៉ូលិស​និង​រថយន្ដ​សង្គ្រោះ​១០​គ្រឿង​បាន​ទៅដល់​កន្លែង​កើត​ហ​តុ​ដើម្បី​សង្គ្រោះ​អ្នករងរបួស​និង​រៀបចំ​សណ្ដាប់ធ្នាប់​ឡើងវិញ​៕
​សូ​យ​ន​

spot_img
×