Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​Xi Jinping ពិបាក​នឹង​អាច​ទៅ​ទស្សនកិច្ច​កូរ៉េខាងជើង​ក្នុង​ខែកញ្ញា​

spot_img

ប្រភពព័ត៌មាន​ការទូត​នៅ​រដ្ឋធានី​ប៉េកាំង​នៅ​ថ្ងៃ​ម្សិលមិញ​នេះ​បង្ហើប​ប្រាប់ថា ប្រធាន​រដ្ឋ​ចិន​Xi Jinping អាច​នឹងមិន​ទៅកាន់ កូរ៉េខាងជើង​ដើម្បី​ចូលរួម​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ ថ្ងៃបុណ្យ​ជាតិ​ប្រទេស​នេះ​នៅ​ថ្ងៃទី​៩​ខែកញ្ញា ដូច​ការគ្រោងទុក​ឡើយ​។

​តាម​Yonhap ដោយ​ពុំ​ឃើញ​មាន​សកម្មភាព​ដូច​ដូច​សព្វដង ទើប​ធ្វើឱ្យមាន​ការវាយតម្លៃ​បែបនេះ​។​

​ឯកអគ្គរដ្ឋទូត​កូរ៉េ​ខា​ត្បូង​ប្រចាំ​ចិន Noh Young-min​ឱ្យដឹង​កាលពី​ចុងខែ​សីហា​ថា «​មន្ដ្រី​កំពូល​របស់​ចិន​» នឹង​ទៅ​ទស្សនកិច្ច​ក្រុង​ព្យុងយ៉ាង​នៅ​ខែកញ្ញា​។ រីឯ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ជប៉ុន​វាយតម្លៃថា លោក​Xi នឹង​ទៅ​ទស្សនកិច្ច​ផ្ទាល់​នៅ​កូរ៉េខាងជើង ក្នុងពេលដែល​ការព្យាករណ៍​ច្រើន​ទៀត​លើកឡើងថា ភារកិច្ច​នេះ​ត្រូវបាន​ប្រគល់ឱ្យ​មន្ត្រី​កំពូល​ម្នាក់​របស់​បក្សកុម្មុយនិស្ដ​ចិន​។​

​ចំណែក​អ្នកនាំពាក្យ​ក្រសួង​ការ​ទេស​ចិន​វិញ​អះអាងថា ពុំទាន់​មាន​ព័ត៌មាន​ពី​ការដែល​មេដឹកនាំ​ប្រទេស​នេះ​ចូលរួម បុណ្យជាតិ​នៅ​កូរ៉េខាងជើង​។ ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធាន​រដ្ឋ​ចិន​នៅ​ឆ្នាំ​២០០១​និង​២០០៥ សុទ្ធសឹង​ត្រូវបាន​ប្រកាស ជា​សាធារណៈ​មុនពេល​ប្រព្រឹត្ត​ទៅមួយ​សប្ដាហ៍ ហើយ​ស្ថានទូត​ប្រទេស​ទាំងពីរ​ច្រើន​ទទួលបាន​ការប្រកាស​១០​ថ្ងៃ​មុនពេល​ដំណើរ​ទស្សនកិច្ច​នេះ​ប្រព្រឹត្តទៅ​។

​ប្រភព​ការទូត​ខាងលើ​បញ្ជាក់ថា លោក​Xi ពិតជា​លំបាក​នឹង​ទៅកាន់​កូរ៉េខាងជើង​ក្នុង​ថ្ងៃទី​៩ ខែ​
​កញ្ញា​នេះ​ណាស់​។​ក្រុង​ប៉េកាំង​ហាក់ដូចជា​កំពុង​ប្រមូលផ្ដុំ​ទៅលើ​វេទិកា​សហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក​។​ការ​ទាល់ច្រក ក្នុង​កិច្ចចរចា​អាមេរិក​-​កូរ៉េខាងជើង ព្រមទាំង​កត្តា​ពិបាក​ព្យាករណ៍​ដទៃទៀត​ពិតជា​មិនអាច​វិនិច្ឆ័យ​ប្រាកដប្រជា​ថា​លោក​Xi នឹង​ទៅកាន់​ក្រុង​ព្យុងយ៉ាង​នៅ​ថ្ងៃទី​៩​ខែកញ្ញា​ដែរឬទេ​៕
​សូ​យ​ន​

spot_img
×