Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើកទីមួយ​ហើយ​ដែល​ម៉ាឡេស៊ី ​ប្រើ​រំពាត់​ពិន័យ​ស្ត្រី​ស្រ​ឡា​ញ់ភេទ​ដូច​គ្នា​

spot_img

​មន្ដ្រី​តុលា​ការជាន់​ខ្ពស់​ Sharia នៅ​រដ្ឋ​Terengganu ភាគ​ខាង​លិច​ម៉ាឡេស៊ី​ នៅ​ថ្ងៃម្សិល​មិញ​នេះ​បាន​បញ្ជាក់ថា ស្ដ្រី​ពីរ​នាក់បាន​រង​ទណ្ឌកម្ម​ដោយ​រំពាត់​ បន្ទាប់ពី​ពួកគេ​សារភាព​អំពី​ទង្វើ​ស្រឡាញ់​ភេទ​ដូចគ្នា​។​ស្ដ្រី​ម្នាក់ៗ​ត្រូវ​រង​៦​រំពាត់ ហើយ​បង់ប្រាក់​ពិន័យ​៨០០​ដុល្លារ​។​

ស្លាក​សញ្ញា​ព្រមាន​អំពី​ទង្វើ​បំពាន​ច្បាប់​អ៊ិ​ស្លា​ម នៅ​រ​ដ្ឋ​Terengganu

​តាម ​Strait Times ស្ត្រី​២​នាក់​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែមេសា ក្រោយ​ពេលដែល​នាយទាហាន​អ៊ិ​ស្លាម​បាន​សម្លឹង ឃើញ​ពួកគេ​កំពុង​ទំនាក់ទំនង​គ្នា​ក្នុង​រថយន្ដ​ចត​នៅ​ទីលាន​ភាគ​ខាងជើង​រដ្ឋ​Terengganu ។​

​រហូតទល់​ខែសីហា​កន្លងមក អត្តសញ្ញាណ​របស់​អ្នក​ទាំងពីរ​ក៏ត្រូវ​បាន​ទម្លាយ​ចេញ​ ប៉ុន្ដែ​ពួកគេ​សុទ្ធសឹង​សា​រ​ភាព​កំហុស​។​នេះ​ជា​លើកដំបូង​ហើយ​ដែល​ស្ដ្រី​ម៉ាឡេស៊ី​បាន​រង​ទណ្ឌកម្ម​ដោយ​រំពាត់ ​ព្រោះ​បំពាន​ច្បាប់ ​Sharia របស់​សាសនា​អ៊ិ​ស្លាម ដែល​ក្នុង​នោះគេ​ហាមឃាត់ការ​រួមភេទ​ដូចគ្នា​។​

​ម៉ាឡេស៊ី​ជា​ប្រទេស​ដែល​ពលរដ្ឋ​៦០​ភាគរយ​កាន់សាសនា​អ៊ិ​ស្លាម​។​ប្រទេស​នេះ​មាន​ប្រព័ន្ធ​ច្បាប់​២​ដើរ​ទន្ទឹមគ្នា ក្នុងនោះ​តុលាកា​រសាសនា​មាន​សិទ្ធិ​កាត់ទោស​ទាក់​ទិន​ដល់​សា​សនា គ្រួសារ និង​ករណី​សហាយស្មន់​៕

​លី​សា​

spot_img
×