Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុមហ៊ុន​Ford លុបចោល​ផែនការ​ផលិត​រថយន្ដ ​SUV នៅ​ប្រទេស​ចិន​

spot_img

Ford​ បានរៀបចំ​ផែនការ​ផលិត​ស៊េ​រី​រថយន្ដ ​Focus Active SUV ថ្មី​ នា​ប្រ​ទេស​ចិន​នា​ឆ្នាំ​ក្រោយនេះ រួច​ទើប​បញ្ជូន​វា​មកកាន់​ទីផ្សារ​អាមេរិក​។

សង្គ្រាម​ពាណិជ្ជកម្ម​ធ្វើឱ្យ​អាជីវកម្ម​របស់​Ford ជូ​ប​ប្រទះ​នូវ​ឧបសគ្គ​

​ប៉ុន្ដែ​ដោយសារ​បញ្ហា​ពន្ធដារ ដែល​រដ្ឋការ​Trump សំដៅលើ​រថយន្ដ​នាំចូល​ពី​ប្រទេស​ចិន ធ្វើឱ្យផែនការដំឡើង​រថយន្ដ​នៅ​ចិន រួចនាំ​ផលិតផល​សម្រេច​មកកាន់​អាមេរិក​អាចធ្វើឱ្យ​មានការ​ខាតបង់​។​លទ្ធផល​គឺ​ក្រុមហ៊ុន​បង្ខំចិត្ត​បោះបង់ចោល​ការផលិត ស៊េរី​រថយន្ដ​ថ្មី​នេះ ហើយ​ក្រុមហ៊ុន​ត្រូវ​បន្ដ​លក់​គំរូ​រថយន្ដ​Ford sedan ដែលជា​ស៊េរី​ចាស់​។​

​ព្រោះថា​ការផលិត​ប្រភេទ​រថយន្ដ​តូច​នៅ​អាមេរិក​ពុំមាន​ចំណេញ​ឡើយ ព្រោះតែ​បៀវត្ស​មាន​កម្រិត​ខ្ពស់ជាង​ច្រើន ​ប្រៀប ទៅនឹង​បៀវត្ស​នៅ​ម៉ិ​ក​ស៊ិ​កូ​និង​ចិន​។​

​រដ្ឋការ​Trump ទើប​ព្រមព្រៀង​ជារួម​ជាមួយ​ម៉ិ​ក​ស៊ិ​កូ​កាលពីដើម​សប្ដាហ៍​ ដោយ​រថយន្ដ​អាមេរិក​ដែល​ផលិត​នៅ​ប្រទេស​នេះ នឹង​ពុំ​រង​អត្រាពន្ធ​ខ្ពស់​ពេល​ដឹកជញ្ជូន​ចូលមក​អាមេរិក​។​ក្នុងពេល​ជាមួយគ្នា​នោះ​ក្រុង​វ៉ា​ស៊ីនតោន​បានប្រកាស​កម្រិត​ពន្ធ​ថ្មី ដល់​ទៅ​២៥​ភាគរយ​ចំពោះ​ប្រភេទ​មុខទំនិញ​នាំចូល​ច្រើន​យ៉ាង​​ពី​ប្រទេស​ចិន​៕
​សូ​យ​ន​

spot_img
×