Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ដ្រី​ជប៉ុន​ត្រៀម​មាន​ជំនួប​ទ្វេ​ភាគីជា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​

spot_img

តាម Kyodo នៅ​ថ្ងៃទី​៣​ខែកញ្ញា នាយករ​ដ្ឋមន្ដ្រី​ជប៉ុន Shinzo Abe ​ឱ្យដឹងថា លោក​នឹង​ចូល​រួម​វេទិកា​សេ​ដ្ឋកិច្ច​តំបន់​មួយ​គ្រោង​រៀបចំ​នៅ Vladivostok ​នា​តំបន់​ជ្រោយ​បូ​ព៌ា​របស់​រុស្ស៊ី​នៅ​សប្ដាហ៍​ក្រោយ​ ហើយ​នឹងមាន​ជំនួប​ទ្វេ​ភាគីជាមួយ​ប្រធានាធិបតី​ម្ចាស់ផ្ទះ ​Vladimir Putin​។​

ប្រធានាធិបតី​ជប៉ុន ​Shinzo Abe(​ស្ដាំ​)​និង​ប្រធានាធិបតី​រុស្ស៊ី​Vladimir Putin ​ក្នុងជំនួប​មួយ​

​នាយករ​ដ្ឋមន្ដ្រី​ Abe ​ឱ្យដឹងថា លោក​ក៏​កំពុង​រៀបចំ​នូវ​ជំនួប​ឯកជន​ផ្សេងទៀត​ជាមួយ​ប្រធានរ​ដ្ឋចិនXi Jinping​។ នាយករ​ដ្ឋមន្រ្ដី​កូរ៉េ​ខាងត្បូង Lee Nak Yon និង​ប្រធានាធិបតី​ម៉ុង​ហ្គោ​លី​ Khaltmaa Battulga នាឱកាស​ប្រព្រឹ​ត្ត​ទៅ​វេទិកា​សេដ្ឋកិច្ច​បូ​ព៌ា​ពី​ថ្ងៃទី​១១-​​១៣​ក​ញ្ញា​។​

​ក្រៅពីនោះ​ លោកAbe ក៏​ស្វែងរក​វិធី​រៀបចំ​ជំនួប​មួយ​ជាមួយ​មេដឹកនាំ​កូរ៉េ ​Kim Jong-un ​ប្រសិនបើ​លោក​ ​Kim មក​ចូលរួម​ក្នុង​វេទិកា​នេះ​។​

​ប៉ុន្ដែ​រដ្ឋាភិបាល​រុ​ស្ស៊ីឱ្យដឹងថា មេដឹកនាំ​កូ​រ៉េខខាងជើង​ ​Kim មិន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ទេ​៕
​សូ​យ​ន​

​ប្រធានាធិបតី​ជប៉ុន ​Shinzo Abe​ និងប្រធានាធិបតី​រុស្ស៊ី​Vladimir Putin
spot_img
×