Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៣​កញ្ញា​ស្លាប់​២​នាក់ របួស​១១​នាក់​

spot_img

​ភ្នំពេញ ៖ យោង​តាមរ​បាយ​ការ​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៧​លើក បណ្តាលឲ្យ​ស្លាប់ ២​នាក់ របួសធ្ងន់ ៨​នាក់​(​ស្រី​២​នាក់​) របួសស្រាល ៣​នាក់​(​ស្រី​១​នាក់​) មិន​ពាក់​មួកសុវត្ថិភាព​ពេល​គ្រោះថ្នាក់ ១១​នាក់​(​យប់​៥​នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៧​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ១៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៩​គ្រឿង រថយន្ត​តូច ៤​គ្រឿង រថយន្ត​ធំ ១​គ្រឿង ។ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ គឺ​បណ្តាលមកពី ល្បឿន ១​លើក​(​ស្លាប់​១​នាក់​) បត់​គ្រោះថ្នាក់ ២​លើក មិន​ប្រកាន់​ស្តាំ ១​លើក​(​ស្លាប់​១​នាក់​) ស្រវឹង ១​លើក និង​មិន​គោរព​សិទ្ធិ ២​លើក ។

​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ មាន​ផ្លូវជាតិ ៧​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៥​លើក រថយន្ត​តូច ១​លើក រថយន្ត​ធំ ១​លើក ។ ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្ត​កំពង់ធំ ១​លើក ស្លាប់​១​នាក់ របួស​១​នាក់ និង​ខេត្ត​បន្ទាយមានជ័យ ១​លើក ស្លាប់​១​នាក់ របួស ៣​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំង​ប្រទេស រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃ​ទី​១-៣ ខែ​កញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២៤​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ១១​នាក់ របួស​សរុប ៣៥​នាក់ របួសធ្ងន់ ២៧​នាក់ របួសស្រាល ៨​នាក់ ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×