Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​៦២៥​ករណី ឃាត់ខ្លួន​មនុស្ស​១៣១៦​នាក់ ថ្នាំញៀន​ជាង​១០០​គី​ឡូ នៅក្នុង​ខែ​សីហា​

spot_img

​ភ្នំពេញ ​៖ យោងតាម​របាយការណ៍​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការ​ន​នគរបាល​ជាតិ​បានឲ្យដឹងថា នៅក្នុង​ខែ​សីហា ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​៦២៥​ករណី ឃាត់ខ្លួន​មនុស្ស​១៣១៦​នាក់ (​ស្រី​១០១​នាក់​)​។ ក្នុងនោះ​ជួញដូរ ៣៨៦​ករណី ឃាត់ខ្លួន​ជនសង្ស័យ​៦៧០​នាក់​(​ស្រី​៦៣​នាក់​), ប្រើប្រាស់​២៣៣​ករណី ឃាត់ខ្លួន​ជនសង្ស័យ​៦៤៤​នាក់​(​ស្រី​៣៨​នាក់​), ដាំ​ដុះ​៦​ករណី ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​(​ស្រី​) រួម​ជាមួយ​គ្រឿងញៀន​ជាង​១០០​គីឡូក្រាម​។​

​តាម​របាយការណ៍​បន្ថែ​ម​ថា ក្នុង​ខែ​សីហា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនបរទេស​៥៣​នាក់​(​ស្រី​៨​នាក់​)៖ ជនជាតិ​វៀតណាម​១៤​នាក់​(​ស្រី​២​នាក់​) ឡាវ​ម្នាក់ ចិន​២៧​នាក់​(​ស្រី​៥​នាក់​) ថៃ ៦​នាក់​(​ស្រី​ម្នាក់​) ប៊ែល​ហ្សិ​កម្នាក់ រុស្សី​២​នាក់ កូរ៉េ​ម្នាក់​និង​ឥណ្ឌូណេស៊ី​ម្នាក់​។ អនុវត្ត​តាម​ដីកា ១៨​ដីកា ចាប់ខ្លួន​មនុស្ស​១៨​នាក់​។​

​វត្ថុតាង​ដកហូត​បាន រួមមាន សារធាតុ​ញៀន​សរុប​១១៩​គីឡូក្រាម​៤០៣,១៤​ក្រាម (ICE ៩​គីឡូក្រាម ៥២៩,១១​ក្រាម , WY៩៩,២៩​ក្រាម , Ketamine១២,៧៣​ក្រាម , MDMA ៤៥​គីឡូក្រាម ១០៩​គីឡូក្រាម ៧៦០,២២​ក្រាម , Heroine១,៧៩​ក្រាម​) កញ្ឆា​ស្រស់ ៩.៧៦០​ដើម និង​កញ្ឆា​ស្ងួត​២២១.១​ក្រាម​។ សម្ភារៈ​ចាប់យក​៖ រថយន្ត​៥​គ្រឿង​, ម៉ូតូ​១៦៧​គ្រឿង​, ទូរស័ព្ទ​៤៧៤​គ្រឿង​, អាវុធខ្លី ៤​ដើម​, លុយ​ខ្មែរ ៣.៤៣៤.០០០​រៀល​, លុយ​អាមេរិក​៤០៨​ដុល្លារ​, លុយ​ថៃ​៧០០​បាត និង​លុយ​វៀតណាម ១០០.០០០​ដុង ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×