Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ កម្ពុជា​មាន​សន្ទុះ​យ៉ាង​ខ្លាំង​លើ​ការអភិវឌ្ឍ ក្រោយ​ឆ្លងកាត់​ភ្លើងសង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ​

spot_img

​ក្នុងឱកាស​ដឹកនាំ​ក្រុម​ការងារ​ពិនិត្យ​ដំណើរការ​សាងសង់ វិមាន​ឈ្នះ​-​ឈ្នះ សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ បាន​មានប្រសាសន៍ថា ទម្រាំ​ទទួលបាន​នូវ​ការរីកចម្រើន លើ​គ្រប់​វិស័យ​ដូច​ពេលបច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា បាន​ឆ្លងកាត់​ភ្លើងសង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ រាប់​ទសវត្សរ៍ ដែល​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្លាប់ និង​ព្រាត់ប្រាស​ប្រពន្ធ កូន ក្រុមគ្រួសារ យ៉ាង​សោ​ក​សម្រែង​ក្រៃលែង​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ កម្ពុជា​មាន​សន្ទុះ​យ៉ាង​ខ្លាំង​លើ​ការអភិវឌ្ឍ ។ សម្តេច​ពិជ័យ​សេនា បានបញ្ជាក់​ថា ទណ្ឌិត សម រង្ស៊ី មិន​បាន​ផ្តល់​ផលប្រយោជន៍​អ្វី សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ គឺមាន​តែ​ដើរ​ញុះញង់ ឱ្យ​បរទេស​កាត់​ជំនួយ​ពី​កម្ពុជា​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ សាងសង់​វិមាន​ឈ្នះ​-​ឈ្នះ នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​ក្រុម​ការងារ​សាងសង់ និង​ស្ថាប័ន​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ដាំ​ដើមឈើ​មានតម្លៃ នៅ​ក្នុង​បរិវេណ​វិមាន​ឈ្នះ​-​ឈ្នះ ស្ថិតនៅ​សង្កាត់​បាក់​ខែ​ង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​វិមាន​ឈ្នះ​-​ឈ្នះ ដែល​ជា​និម្មិត​រូប នៃ​សុខ​សន្តិភាព​កម្ពុជា ហើយ​កំពុង​សាងសង់ នៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដោយ​គ្រោង​នឹង​សម្ពោធ​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ ចំ​នឹង​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ប្រារព្ធ​ពិធី​ខួប​២០​ឆ្នាំ នៃ​គោល​នយោបាយ​ឈ្នះ​-​ឈ្នះ​(​ឆ្នាំ​១៩៩៨-​ឆ្នាំ​២០១៨)​ផងដែរ​។ រហូតមកដល់​ពេលនេះ វិមាន​ឈ្នះ​-​ឈ្នះ បាន​សាងសង់​ផ្នែក​តួ​វិមាន​ជិត​រួចរាល់​ហើយ​។ ពិធី​សម្ពោធ​នឹង​ត្រូវ​ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។​

​សូម​រំលឹក​ថា​៖ វិមាន​ឈ្នះ​-​ឈ្នះ​នេះ បាន​ចាប់ផ្តើម​សាងសង់​ឡើង​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦ លើ​ទំហំ​ដី​៨​ហិច​តា​។ យ៉ាងណាក៏ដោយ គេ​មិន​បាន​បញ្ជាក់ថា ការចំណាយ​នូវ​ការសាងសង់ អស់​ថវិកា​ប៉ុន្មាន​នោះឡើយ​។ ការសាងសង់​វិមាន​ឈ្នះ​-​ឈ្នះ​នេះ គឺ​ដើម្បី​រំឭក​ដល់​គុណូបការៈ របស់​បុព្វបុរស​ខ្មែរ​គ្រប់​សម័យកាល ដែល​បាន​លះបង់​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​។ ម្យ៉ាងទៀត​វិមាន​នេះ ក៏​ជា​និម្មិត​រូប នៃ​សុខសន្តិភាព ដែល​កម្ពុជា​ទទួលបាន​ក្រោយពី​បញ្ចប់​សង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ ជាច្រើន​ទសវត្សរ៍​កន្លងមក​។ ជាងនេះទៀត​វិមាន​នេះ នឹង​ក្លាយជា​កេរ​មរតក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ផង​ដែរ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​លើកឡើង​ថា ទណ្ឌិត សម រង្ស៊ី មិន​បាន​ផ្តល់​ផលប្រយោជន៍​អ្វី សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​បន្តិច​ណា​សោះឡើយ គឺ​ទណ្ឌិត​រូបនេះ តែងតែ​គិត​ដើរ​ញុះញង់ ឱ្យ​បរទេស​កាត់​ជំនួយ​ពី​កម្ពុជា​ទៅ​វិញ​។ ដែល​ផ្ទុយ​ពី​បរទេស​មួយ​ចំនួន នាំគ្នា​កោត​ស​សើរ​ពី​ភាព​រីកចម្រើន របស់​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ បាន​ថ្លែងថា ទណ្ឌិត សម រង្ស៊ី យើង​មិន​អាច​យកជាការ​អត់​កើត​នោះទេ គឺ​សម្តី​របស់​គាត់ មិន​ថា​និយាយ​អី​នេះ​ទេ​។ ខ្ញុំ​ស្គាល់ សម រង្ស៊ី មក ហាក់បីដូច​ជា​មក​មិន​ដែល​មាន​អ្វី ជាការ​វិជ្ជមាន ចំពោះ​ព្រះរាជណាចក្រ​កម្ពុជា​យើង ដែល​ដើរ​វា​ឆ្ងាយ​ម្លឹងៗ គេ​មិន​ដែល​ទទួលស្គាល់ ផ្ទុយស្រឡះ​ពី​អ្នក​ដ៏​ទៃ​មួយចំនួន និង​ជនបរទេស​ទៀត​គេ​ទទួលស្គាល់​ជា​អច្ឆរិយ​មួយ​។​

​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ បាន​បន្តថា ទម្រាំ​ទទួលបាន​នូវ​ការរីកចម្រើន​លើ​គ្រប់​វិស័យ​ដូច​ពេលបច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា បាន​ឆ្លងកាត់​ភ្លើងសង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ រាប់​ទសវត្សរ៍ ដែល​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្លាប់ និង​ព្រាត់ប្រាស​ប្រពន្ធ កូន ក្រុមគ្រួសារ យ៉ាង​សោ​ក​សម្រេង​ក្រៃលែង​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ កម្ពុជា​មាន​សន្ទុះ​យ៉ាង​ខ្លាំង​លើ​ការអភិវឌ្ឍ​ទាំង​សេដ្ឋកិច្ច នយោបាយ ជាពិសេស​គោល នយោបាយ​ឈ្នះ​-​ឈ្នះ ដ៏​ថ្មី​សន្លាង​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​បង្កើត​ឧត្តម​ក្រុមប្រឹក្សា​ផ្តល់ និង​ពិគ្រោះ​យោបល់​ជា​គណបក្ស ចំនួន​១៥ ដែល​មិន​បាន​ទទួល​អាសនៈ ក្នុង​ការចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតីកាល​ទី​៦​នេះ​។​

​សម្តេច​រដ្ឋមន្ត្រី​ការពារជាតិ បានបញ្ជាក់​ថា នយោបាយ​ឈ្នះ​-​ឈ្នះ​នេះ បាន​នាំមក​នូវ​ភាពសុខដុមរមនា ដល់​ប្រជាពលរដ្ឋ​កម្ពុជា នាំមក​នូវ​ឯកភាព​ជាតិ ជា​ពិសេស​បាន​បិទ​បញ្ចប់​ទាំងស្រុង នូវ​ទំនាស់​រវាង​ខ្មែរ និង​ខ្មែរ ឱ្យមក​រស់នៅ​ក្នុង​ភាពសប្បាយ​រីករាយ មិន​ភ័យខ្លាច​ដូច​ពី​អតីតកាល​ឡើយ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×