Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាច់​ខ្សែ​រ៉​ត​នៅ​សំណង់ កាស៊ីណូ Diamond Crown បណ្តាលឱ្យ​ស្លាប់​មនុស្ស​ចំនួន ៤​នាក់ និង​របួសធ្ងន់ម្នាក់​

spot_img

​ប៉ៃលិន​ ៖ ករណី​ដាច់​ខ្សែ​រ៉​ត​ធ្លាក់​មក​ក្រោម បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ៤នាក់ និង​របួសធ្ងន់​ម្នាក់ នៅ​ចំណុច​ការដ្ឋាន​សំណង់​សណ្ឋាគារ Diamond Crown និង​កាស៊ីណូ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​កាលពី​ម៉ោង ៧​ព្រឹក ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៨​។​ ​

ហេតុ​ការ​នេះ​បណ្តាលមកពី​មេជាង​សំណង់ ខ្វះ​ការប្រុងប្រយ័ត្ន ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​រួម​មានៈ​ទី​១-​ឈ្មោះ​ ធន​ កក​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ (​ស្លាប់​),​ ទី​២-​ឈ្មោះ​បុរី​ ភេទ​ ប្រុស​ អាយុ​២៣​ឆ្នាំ​ (​ស្លាប់​),​ ទី​៣-​ឈ្មោះ​ ប្រាក់​ ឃឿ​ន​ ភេទ​ ប្រុស​ អាយុ​៣៨​ឆ្នាំ​ (​ស្លាប់​),​ ទី​៤-​ឈ្មោះ​ លី​ម​ វែង​ ភេទ​ ប្រុស​ អាយុ​ ១៨​ឆ្នាំ​ (​ស្លាប់​)​ និង​ទី​៥-​ឈ្មោះ​ តន​ ភេទ​ ប្រុស​ អាយុ​ ៣២​ឆ្នាំ​ បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។​

បច្ចុប្បន្ន​សព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ជនរងគ្រោះ​រង​របួសធ្ងន់ បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ដើម្បី​ព្យាបាល និង​សង្គ្រោះ​បន្ទាន់​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×