Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះបង្ក្រាប​បន្ទប់​ពិគ្រោះ និង​ព្យាបាល​ជំងឺ​អត់​ច្បាប់​របស់​ជនជាតិ​ចិន​មួយកន្លែង ស្ថិតនៅក្នុង​តំបន់​ពាណិជ្ជកម្ម ក្រុង​បាវិត

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក​វេជ្ជបណ្ឌិត វន វិ​ណារ៉ា ប្រធាន​លេខាធិការដ្ឋាន និង​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​នៅ​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៨ នេះ ​បាន​ដឹកនាំ ក្រុមការងារ​លេខាធិកា​រដ្ឋា​ន​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ភិបាល​ខុសច្បាប់ និង​មន្ត្រីនគរបាល​យុត្តិធម៌​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង ដោយ​មាន​ការចូលរួម​សហការ​ពី​លោក ម៉ែន ចាន់​រ៉ា អភិបាលរង​ក្រុង​បាវិត និង​ជា​ប្រធាន​អនុគណៈកម្មការ​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ភិបាល​ខុសច្បាប់​ក្រុង​បាវិត​។

​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង និង​ក្រុង​បាវិត បាន​ចុះ​បង្ក្រាប​បន្ទប់​ពិគ្រោះ និង​ព្យាបាល​ជំងឺ​អត់​ច្បាប់​របស់ ជនជាតិ​ចិន​មួយកន្លែង ស្ថិតនៅក្នុង​តំបន់​ពាណិជ្ជកម្ម ក្រុង​បាវិត ។​

​តាម​ប្រសាសន៍​របស់​លោក វេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យ​ដឹងថាៈ​នៅ​ក្នុង​ប្រតិបត្តិការ​នេះ​ក្រុម​ការងារ​បាន​ប្រមូល​ថ្នាំ​ក្លែងក្លាយ​ផលិត​នៅ​ប្រទេស​ចិន ដែល​មិន​បាន​ចុះបញ្ជី​ការ​នៅ​ក្រសួង​សុខាភិបាល​ចំនួន ៤​កេស យក​មក​រក្សាទុក​នៅ​មន្ទីរ​សុខាភិបាល​ដើម្បី​ដុត​កំទេចចោល ។

​ក្នុង​អំឡុង​ពេល​មុន និង​ក្រោយ​ការបោះឆ្នោត សេវា​សុខាភិបាល​ខុសច្បាប់​នៅក្នុង​ខេត្ត​ស្វាយរៀង មាន​ការកើនឡើង​បន្តិច មាន​ទាំង​ជនជាតិខ្មែរ និង​បរទេស ។ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត​បាន​សន្យា​ថា នឹង​ខិតខំ​ប្រឹងប្រែង​លុបបំបាត់​ឱ្យ​អស់​ទូទាំង​ខេត្ត​ស្វាយរៀង ។ លោក​វេជ្ជបណ្ឌិត បានបញ្ជាក់​ថា​ដើម្បី​លុបបំបាត់​សេវា​សុខាភិបាល​ខុសច្បាប់​នេះ​ឱ្យមាន​ប្រសិទ្ធភាព ត្រូវតែ​មាន​ការចូលរួម​សហការ​ពី ព្រះរាជអាជ្ញា អាជ្ញាធរខេត្ត និង​សមត្ថកិច្ច​មូលដ្ឋាន ដោយ​អនុវត្ត​តាម​គោលការណ៍​ច្បាប់​ជាធំ ៕ ​វ៉ៃកូ​

   

spot_img
×